ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ខ្លំាងមែនបង! អួតប្រាប់អ្នកនៅជុំវិញខ្លួនថា ២ម៉ោងទៀត នឹងត្រូវដោះលែងវិញហើយ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង ដោះលែងអោយមានសេរីភាពមែន នៅកណ្តាល

ខ្លំាងមែនបង! អួតប្រាប់អ្នកនៅជុំវិញខ្លួនថា ២ម៉ោងទៀត នឹងត្រូវដោះលែងវិញហើយ លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង ដោះលែងអោយមានសេរីភាពមែន នៅកណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០១៩ គ្រាន់តែបញ្ជូនដល់តុលាការខេត្តកណ្តាលភ្លាម , ជនបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗព្រោះតែការធ្វេសប្រហែលចតឡានគ្មានដាក់សញ្ញាសម្គាល់ នោះ អួតប្រាប់អ្នកនៅជុំវិញខ្លួនថា ២ម៉ោងទៀត នឹងត្រូវដោះលែងវិញហើយ ។ ទីបំផុតលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោះលែងអោយមានសេរីភាពមែន ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់សារព័ត៍មាន ថា លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងតៃកុងរថយន្តអោយ វិលត្រឡប់ទៅផ្ទះវិញ ដោយនឹងស៊ើបអង្កេត និងពិនិត្យសំណុំរឿងបន្តទៀត ដោយសារតែតៃកុងឡានគ្មានកំហុស ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយលួចបង្ហើបប្រាប់សារព័ត៍មាន ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារឡានចតគ្មានដាក់សញ្ញាសម្គាល់ ទើបម៉ូតូកង់បីបើកបុកពីក្រោយ បណ្តាលអោយជនរងគ្រោះស្លាប់ ។ ម្ចាស់ឡានបានបើកគេចរហូតបែកកង់ឡាន ទើបសមត្ថកិច្ចតាមចាប់បានមកវិញ ។
មហាជនសម្តែងការហួសចិត្តដែលជនបង្កដែលអួតក្អេងក្អាងថា នឹងរួចខ្លួនឥឡូវពិតជារួចខ្លួនមែនពិតជាសម្តីទិព្វមែន ។
តៃកុងរថយន្តមានឈ្មោះ ណាត បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ជនរងគ្រោះឈ្មោះទេព សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែ រមានទីលំនៅភូមិស្វាយចេក ឃុំស្វាយធំស្រុកស្វាយធំ ខេត្តស្វាយរៀង។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានអោយដឹងថា នៅថ្ងៃទី១២ ខែកញ្ញា វេលា ម៉ោង១៖៣០នាទី នៅផ្លូវលេខ១ ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម៉ូតូកង់បី ម៉ាក LONCIN YUEJN ប្រភេទកង់៣ ពណ៍ក្រហមពាក់ផ្លាកលេខ ស្វាយរៀង1O-2263 បើកបរដោយឈ្មោះ ទេព សុវណ្ណ បានបើកបរមានទិសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១។
លុះដល់ពេលកន្លែងកើតហេតុ បានបុកពីក្រោយរថយន្តម៉ាក HYUNDAI ពណ៌បៃតង ប្រភេទដឹកទំនិញធុនធំពាក់ផ្លាក លេខភ្នំពេញ3B -7464 បើកបរដោយឈ្មោះ ណាត បូរី ដែលកំពុងឈប់ប៉ះកង់រថយន្តនៅ ជាយផ្លូវខាងស្តាំក្នុងទិសដៅស្របគ្នា បណ្តាលអោយរបួសអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់(ស្លាប់)នៅពេលបញ្ចូនទៅមន្ទីរបង្អែកស្រុកកៀនស្វាយ។
សមត្ថកិច្ចចុះធ្វើការវាស់វែងនិងយកវត្ថុតាងរថយន្តរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងឃាត់ខ្លួនអ្នកបើករថយន្ត។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះបណ្តាលមកពីអ្នកបើម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើក ក្នុងល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ អ្នកបើកបររថយន្តធ្វេសប្រហែស ខ្ជីខ្ខា មិនប្រុសប្រយ័ត្ន មិនដាក់សញ្ញាបង្ហាញអោយអ្នកប្រើប្រាស់ផ្លូវបានឃើញច្បាស់៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya