ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » នៅ​ថ្ងៃទី​២៦ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សមាគម ៩ ជួបជុំ ធ្វើបាតុកម្ម ​

នៅ​ថ្ងៃទី​២៦ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សមាគម ៩ ជួបជុំ ធ្វើបាតុកម្ម ​

ភ្នំពេញ​៖ នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ៩ ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ ដុល្លារ ក្នុង​មួយខែ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ សរុប ២៣​នាក់ ដោយមាន​អ្នកចូលរួម​ប្រមាណ ១​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ។​

​ការសម្រេច​មិន អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្តីពី ការជូនដំណឹង​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ រវាង សាលា​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៩ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤​។​

​អាជ្ញាធរ សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​ក្រុម​អង្គការ​សមាគម​ថា រង់ចាំ​សភាពការណ៍ វិល​រក​ធម្មតា​វិញ​សិន ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ឡើងវិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya