រតនគិរី៖ អាកាសធាតុខេត្តរតនគិរី ប៉ុន្មានមួយសប្តាហ៍កន្លងមកហើយ មកទល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤នេះ នៅមិនទាន់ប្រែប្រួមករកសភាពប្រក្រតីនៅឡើយទេ គឺនៅមានសីតុហភាពត្រជាក់នៅពេលទាបភ្លឺ រហូត៨oC នៅព្រឹកបានឡើងដល់១២oC មកវិញ ធ្វើអោយប្រជាពលរដ្ឋនាំគ្នាពពាក់ពពួនយកគល់អុសមកបង្កាតភ្លើងដើម្បីកំដៅរាងកាយ កុំអោយត្រជាក់ខ្លាំងពេក។ ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង ដែលកំពុងដុតភ្លើងកំដៅរាងកាយបានអោយដឹងថា រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលអាកាសធាតុប្រែប្រួលត្រជាក់ពេក ទើបទុបចិត្តមិនបានបបួគ្នាយកគល់ឈើងាប់ៗមកគរដុតដើម្បីកំដៅសាច់កុំអោយត្រជាក់ពេក រហូតដល់ម៉ោង៩និង៣០នាទីព្រឹក ទើបសីតុហភាពវិលមកភាពប្រក្រតីឡើងវិញ។ អ្នកខ្លះបាននិយាយថា ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់រសៀលម៉ោង៤ល្ងាច អាកាសធាតុមានការប្រែប្រួលត្រជាក់ម្តងបន្តិៗ រហូដល់អ្នកខ្លះខ្លាចមិនហ៊ានងួតទឹក ជួនកាលទាល់តែដាំទឹកក្តៅលាយទើបអាចងួតទឹកបាន នៅតាមជនបទក៏ដូចគ្នាផងដែរ។ បងប្អូនជនជាតិដើមភាគតិចបាននិយាយតៗគ្នាថានៅក្នុងខេត្តរតនគិរីកាលពីដើមសំបូដោយព្រៃឈើអាកាសធាតុថេរ តាមរដូវកាល តែមកទល់ពេលនេះគឺមានការប្រែប្រួលអាកាសធាតុ ប្រហែលមកពីការបាត់បង់ព្រៃឈើ ហើយមើលទៅ ដែសព្វថ្ងៃសំបូដោយដើមកៅស៊ូ ដែលមានដើមទៀបៗមិនអាចដូចដើមឈើធំៗ ទើបមិនអាចទប់ទល់បំរែបំរួលអាកាសធាតុបាន៕ ឡុង លីម
» ព័ត៌មានជាតិ » អាកាសធាតុប្រែប្រួលប្រជាពលរដ្ឋនាំគ្នាកំដៅសាច់ ដោយដុតគល់ឈើ