ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ក្នុងស្រុក​ជល​គិរី ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​

មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ក្នុងស្រុក​ជល​គិរី ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​

ខេត្តកំពង់ឆ្នាំង : នៅក្នុងរដូវបិទនេសាទឆ្នាំនេះ សកម្មភាពបទល្មើសនេ សាទ កើតមាន យ៉ាងស្អេកស្កះនៅ ក្នុងអតិតដែនឡូត៍លេខ ១០B ដោយពុំមានអស់លោក សមត្ថកិច្ច ជំនាញណាម្នាក់ក្នុងខេត្តកំពង់ឆ្នាំង ធ្វើការបង្រ្កាបនោះទេបណ្តែតបណ្តោ យឲ្យសកម្មភាពបទល្មើសនេសាទ កើតមានកាន់តែខ្លាំងឡើងៗតែម្តង ។

 

មតិប្រជានេសាទជាច្រើន ដែលពួកគាត់រស់នៅក្នុងស្រុកជលគីរី ធ្វើការរិៈគន់គន់យ៉ាងខ្លាំងទៅ លើលោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ឆ្នាំង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្ត កំពង់ឆ្នាំង ដែលបណ្តែតបណ្តោ យឲ្យសកម្មភាពបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើ អាណាចក្រ របស់ខ្លួនគ្រប់គ្រងដែល ផ្គើននិង អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញកន្លងមកជាបន្តបន្ទាប់ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិក្នុងខេត្តកំពង់ឆ្នាំង ដូចជា លោក ងិន ហ៊ុន និង លោក លី ឡា ទប់ស្កាត់ និងបង្ក្រាប ឲ្យបានរាល់សកម្មភាពបទល្មើស នេសាទ ដែលកើតមានគ្រប់រូបភាព នៅក្នុងរដូវបិទនេសាទ ។

 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនដែលពួកគាត់រស់នៅ ក្នុងស្រុកជលគីរីបាន ឲ្យដឹងថា នៅ ក្នុងអតិតដែនឡូត៍លេខ ១០B សកម្មភាពនៃបទល្មើសនេសាទគឺកើត មានខួបប្រាំងខួបវស្សា ដោយសារ តែភាពធូរលុងគ្មាន ឆន្ទៈ ក្នុងការអនុវត្តន៍ច្បាប់ របស់អស់លោក សមត្ថកិច្ចជំនាញបើកដៃឲ្យបទល្មើសនេសាទកើត មានយ៉ាងពេញ ទំហឹងតែម្តង បទល្មើសនេសាទទាំងនោះរួមមាន របាំងសាច់សារូខៀវ របាំងលូស្បៃមុង និង របាំងរ៉ាវ ដែលធ្វើអំពីសាច់អួនក្រឡាញឹកគ្រប់ ប្រភាពដែលពុំមានចែងនៅក្នុងសៀវភៅ បន្ទុក ស្តីពីច្បាប់ជលផល នោះទេ នៅត្រង់ចំណុច ព្រែកកោះ រការ ចំណុច កោះកណ្តាល ចំណុច ព្រែកតាសួស ដែលស្ថិតក្នុង ភូមិ ក្បាលកន្លង់ ឃុំ ពាមឆ្កោក ស្រុកជល គីរីខេត្តកំពង់ឆ្នាំង ហើយរបាំងសាច់ អួន ជាច្រើនរបាំងនៅត្រង់ ចំណុច ព្រែកអញ្ចាញ ចំណុច ខ្វែងឆ្លុះ ចំណុច បឹងដា បឹងកណ្តឹង ក្នុងមួយ របាំងមានប្រវែងចាប់ពី ៦០០ ម៉ែត្រ ទៅ ១៥០០ ម៉ែត្រ ។

 

ប្រភពដដែលនោះបានបន្តទៀតថា សព្វថ្ងៃនេះពួកក្រុមប្រព្រឹត្តបទល្មើស នេសាទ ធ្វើសកម្មភាពដាក់របាំង ស្ទាក់ចាប់ត្រីនៅក្នុងរដូវបិទនេសាទ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ការចុះបង្ក្រាបរបស់អស់លោក សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំង គឺគ្រាន់តែជាល្បិចជិះសេះលែងដៃ កោះទឹកគៀងត្រីឲ្យចូលស៊ងតែប៉ុណ្ណោះការបង្ក្រាបគឺគ្មានប្រសិទ្ធិ ភាពនោះទេ ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ និង នេសាទ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល កម្ពុជា គួរបញ្ចេញ កណ្តាប់ដៃដែក ដែល សម្តេច តេជោ ហ៊ុន សែន ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទនៅលើទឹកដីស្រុក ជលគីរីផងលោក ម្ចាស់ ព្រោះអីមន្ត្រី ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ប្រហែលក្លាយជា មន្ត្រីរបាយការណ៍ និងមន្ត្រីគ្រាប់ល្ពៅ ប្រភេទ ទី ១ អស់ ហេីយលោកម្ចាស់ ៕ ឃ្លាំមើលបន្ត

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya