ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» សេដ្ឋកិច្ច » ផ្កា​អង្គារសីល​ឬ ផ្កា​មើ​យ​ហួរ បង្ហាញ​ពី​ភាពស្រស់ស្អាត អាយុ​យឺនយូរ សិរី​សួស្តី និង​មាសប្រាក់ កំពុង​ត្រូវប៉ាន់​នៅលើ​ទីផ្សារ​

ផ្កា​អង្គារសីល​ឬ ផ្កា​មើ​យ​ហួរ បង្ហាញ​ពី​ភាពស្រស់ស្អាត អាយុ​យឺនយូរ សិរី​សួស្តី និង​មាសប្រាក់ កំពុង​ត្រូវប៉ាន់​នៅលើ​ទីផ្សារ​

​ភ្នំពេញ ៖ ដើម​អង្គាសីល ដែល​គេ​មានជំនឿថា តំណាង​ឲ្យ​សិរី​សួស្តី និង​ទ្រព្យសម្បត្តិ​នោះ ចាប់ ផ្តើម​ត្រូវប៉ាន់ នៅក្នុង​អំឡុង​ពេលមុន​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន​-​វៀតណាម ដែល​នឹង​ចូលមក​ដល់​ឆាប់ៗ​នា​ថ្ងៃ​ខាងមុខនេះ​។ ដើម​អង្គាសីល ត្រូវបាន​ក្រុម​ឈ្មួញ​ទិញ​ពី​ប្រជាជន​នៅ​តំបន់ភ្នំ យកមក​ដាក់លក់ ដែលជា​ការពេញនិយម ពី​សំណាក់​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិន​និង​វៀតណាម​។
​គេ​សង្កេតឃើញ​នៅតាម​បណ្តា​ផ្សារ ផ្លូវ និង​ទីតាំង​លក់​ផ្កា​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ស​ងេ្ក​ត​ឃើញ មាន​ដាក់តាំង​លក់​ដើម​ផ្កា​អង្គាសីល ផ្កាស្បៃរឿង​ជាដើម ដែលជា​តម្រូវការ​រប​ស់​ពលរដ្ឋ​ដែល​និយម​ជឿ និង​យកទៅ​តាំង​លម្អ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឲ្យ​ពួកគេ​មាន​សិរី​សួស្តី រកស៊ី​មានបាន​ជាដើម​។​
​តាម​ឲ្យ​ដឹង​ពី​អ្នកលក់​ដើម​ផ្កា​អង្គាសីល​ម្នាក់ នៅតាម​ផ្លូវ​មុន្នី​រ៉េត ជិត​ផ្សារ​ស្ទឹងមានជ័យ បាន​ប្រាប់ថា គាត់​ឈ្មោះ កញ្ញា ឆែម ឆដា អាយុ​១៩ ឆ្នាំ ជា​អ្នករស់នៅ​ភូមិ ត្រពាំង​រការ ឃុំ​ភ្នំ​បាត ស្រុក ព​ញ​ឮ ខេត្តកណ្តាល ប៉ុន្តែ​កញ្ញា​មក​លក់​ផ្កា​នៅ​ទីតាំង​ខាង​នេះ ។ គាត់​លក់​ដើម​អង្គាសីល ក្នុង​មួយ​ដើម មានតម្លៃ​ផ្សេងៗ​គ្នា ចាប់ពី ១៥ ដុល្លារ ទៅ ៣០ ដុល្លារ តា​ដើម​ធំ​មាន​ចេញ​ផ្កា​ច្រើន លក់បាន​រហូតដល់​ជាង ១០០ ដុល្លារ​អាមេរិក ឬក៏​អាច​ថ្លៃ​ជាង​នេះ ទៅតាម​ទំហំ​ធំ​តូច​របស់​វា​។​

កញ្ញា ឆែម ឆដា បាន​បន្តថា យើង​ចេញទៅ​កាប់​ដើម​ផ្កា​អង្គាសីល យកមក​លក់​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន ប្រហែលជា កន្លះ​ខែ​មុន ហើយ​ដើម​ផ្កា​អង្គាសីល ច្រើនតែ​ដុះ​នៅលើ​ភ្នំ អូរ និង​នៅ​កន្លែង​ត្រជាក់ ពេលទៅដល់​កន្លែង​ដើម​ផ្កា​អង្គាសីល យើង​ត្រូវ​មើលថា ដើម​មាន​ចេញ​ក្តិ​ប​ផ្កា ឬ​នៅ​ខ្លាច​យកមក​លក់ វា​ចេញ​ផ្កា​មិនទាន់ ហើយ​ដើម​ផ្កា​អង្គាសីល​នេះ គាត់​ទៅ​កាប់​ពី​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដឹក​យកមក​លក់​នៅ​ភ្នំពេញ​។ គាត់​កាប់​ខ្លួនឯង​ផង និង​ជួល​គេ​កាប់​ផង ក្នុង​មួយ​ដើម​ថ្លៃ​ពី ៣០.០០០ រៀល ទៅ ៤០.០០០ រៀល ហើយ​ពេល​កាប់​បាន ដឹក​ចេញមក​ត្រូវ​បង់លុយ​ឲ្យ​មេព្រៃ បរិស្ថាន ៣ ទៅ ៤ កន្លែង ក្នុង​មួយកន្លែង ត្រូវ​បង់ ៧០.០០០ រៀល ទៅ ១២.០០០ រៀល​។​

​កញ្ញា​បន្ថែមទៀតថា ពេល​ដឹក​មកដល់​កន្លែង​លក់ ត្រូវ​បង់​ឲ្យ​ប៉ូលិស និង​ខាង​សណ្តាប់ធ្នាប់ ជាច្រើន​ទៀត​គឺ ម៉ា​លក់​ហើយ ត្រូវ​បង់ ៣០ ដុល្លារ សរុប​ទាំង​អស់ទាំង​ថ្លៃ​ដឹក និង​ចំណាយ​ផ្សេងៗ អស់​ជាង ១.៥០០ ដុល្លារ​។ ឆដា និយាយ ទៀតថា ក្នុង​ការលក់​ដើម​អង្គាសីល បើ​ចេញ​ផ្កា​ល្អ គឺ​លក់បាន​ថ្លៃ អាច​លក់​ចំណេញ​បាន​ពី ៧០០ ទៅ ៨០០ ដុល្លារ តែ​ឆ្នាំមុន លក់​ខាត​អស់ ៣០០ ដុល្លារ​។ គាត់​លក់​ផ្កា​នេះ ជា​រៀងរាល់ឆ្នាំ​។​
​អតិថិជន តែងតែ​ចាប់ផ្តើម​ទិញ​ផ្កា​អង្គាសីល​នេះ យកទៅ​តាំង​ក្នុង​លំនៅឋាន តាម​ហាង និង​ក្រុមហ៊ុន ផ្សេងៗ ចាប់​ពីមួយ​សប្តាហ៍ ទៅ​ពីរ​សប្តាហ៍ មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ ប្រពៃណី​ចិន​-​រៀ​ត​ណា​ម ចូលមក​ដល់​។​

​គួរ​បញ្ជាក់ថា យោងតាម​ឯកសារ​មួយ​របស់​ប្រជាជន​ចិន គេ​ហៅ​ផ្កា​អង្គារសីល​ថា ជា​ផ្កា​មើ​យ​ហួរ គឺ​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​អាយុ​យឺនយូរ ព្រមទាំង​ភាពទន់ភ្លន់​ផងដែរ ហើយ​ម្យ៉ាងទៀត ប្រជាជន​ចិន ច្រើនតែ​ប្រៀបធៀប​ទៅនឹង​ស្ត្រី ព្រោះ​ដើម​ផ្កា​អង្គាសីល ធន់​កម្តៅថ្ងៃ ធន់​នឹង​អាកាសធាតុ​ត្រជាក់ មិនតែប៉ុណ្ណោះ ក៏​ជា​ផ្កា​ដែល​រីក​នៅពេល​ដើមឆ្នាំ​ទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya