ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្លាស់ទីទៅកន្លែងភ្លើងឆេះទៀតហើយ! ម្ចាស់​សង្វៀន​បញ្ជល់មាន់​នោះ មាន​គ្នា​៣​នាក់​គឺ​ទី​១ មានឈ្មោះ ឈឿន សុ​លី ទី​២​ឈ្មោះ ខេ​សាន់ ហើយ​ទី​៣​ឈ្មោះ ម៉ាប់ ដែល​មេ​ល្បែងស៊ីសង​៣​នាក់​នេះ​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​​ នៅភ្នំពេញ​  ||     ខ្លំាងមែន ! ចាក់ដីលុបរំលោភយកដីប្រឡាយមេ ហើយថែមទាំងបញ្ជាកូនចៅដេញវ៉ៃចៅសង្កាត់ចោមចៅទី១ និងមន្ត្រីពេលចុះទៅត្រួតពិនិត្យទីតាំងក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ​  ||     មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ ) នៅតែបន្តដឹកជញ្ជូនឈើ​ ឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ តាមដងផ្លូវជាតិលេខ៧ នៅក្រចេះ​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​ នៅព្រះសីហនុ​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅភ្នំពេញ

អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បង

ប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ ​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​ ទីតាំងនេះ ជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗ ដើម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មីៗ ។
នៅមុនពេលកើតហេតុ ស្រាប់តែឃើញមានឃើញអណ្ដាតភ្លើងឆេះចេញមកពីក្នុងគំនរ ថង់ផ្លាស្ទិចបង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅ

សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។

ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលើនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជា

ពលរដ្ឋបោះកន្ទុយបារីចោលផ្ដេសផ្ដាស ទើបបង្កឲ្យឆាបឆេះបែបនេះ។

ប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើពេលវេលាបាញ់ពន្លត់ ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ និង៤០នាទី​រំលងអធ្រាតថ្ងៃដដែល និងបានប្រើប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya