ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង

បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង

កំពង់ឆ្នំាង ៖ ប្រភពពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង រាលដាល​យ៉ាងគំហុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ជាក់ស្ដែង​នៅក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១០​អា ស្ដី​ដ​ង្គ​ង ត្រូវបាន​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចាត់ទុក​បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ពួកគេ​។ ចំណែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប នៃ​ឃុំ​ស្វាយ​រំពារ និង​ឃុំ​ផ្សេងៗ​ទៀត​។

​ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹងថា លោក តាត សីហា​ក់ ប្រធាន​ផ្នែក​ត្រួតពិនិត្យ​បទល្មើស​ជលផល និង​លោក ឌុល ចាន់​ឌី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ប្រឡាយ​មាស គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក តាត សីហា​ក់ និង​លោក ឌុល ចាន់​ឌី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បែបនេះ​។ ជាពិសេស​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​គិតគូរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ឆ្នាំង ដែល​បន្ត​កើនឡើង​យ៉ាងគំហុក​នោះឡើយ​។

ប្រភពពី​ប្រជា​នេសាទ​នៅក្នុង​ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុងក្រោយ​នេះ​របាំង​ណ​រ៉ាវ ធ្វើ​ពីសា​ច់​អួន​ក្រឡា​ញឹក របាំង​លូ​ស្បៃ​មុង​ដែលមាន​បណ្ដោយ​វែងៗ​រាប់សិប​កន្លែង​ត្រូវ​ក្រុម​ជនល្មើស​ប្រើប្រាស់​ចាប់​ត្រី​នៅ​ចំណុច​ខ្នង​ចម្ការ​បឹង​ចក តំបន់ភ្នំ​អង្គ​ទ្វីប ចំណុច​បឹង​ពាន់​ត្រកង ចំណុច​ទំនប់​តា​កុយ ទំនប់​ស្រុក ក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ស្វាយ​រំពារ និង​ឃុំ​ផ្សេងៗ​ទៀត​នៅ​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា ការបង្ក្រាប​របស់​មន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នាពេល​កន្លងមក គឺ​បង្ក្រាប​តែ​បទល្មើស​តូចតាច​ដើម្បី​ផ្សព្វផ្សាយ​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ក៏ដូចជា​ដើម្បី​បិទបាំង​បទល្មើស​ទ្រង់ទ្រាយ​ធំ​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ការពិត​បទល្មើស​នេសាទ​ប្រើ​ឧក​រណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ជា​ប្រភព​ចំណូល​របស់​ក្រុមមន្ត្រី​ពុករលួយ​ដែលមាន​លោក ងិន ហ៊ុន និង​លោក លី ឡា ជា​មេខ្លោង​ដែលមាន​ខ្នងបង្អែក​រឹងមាំ?​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya