ម៉ាឡេស៊ី ៖ ចាប់បានជនបរទេសចូលខុសច្បាប់រហូតដល់ទៅ១.៥៦៥នាក់ ក្នុងរយៈពេល១២ម៉ោង។ ក្នុងយុទ្ធនា ការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់នៅ ម៉ាឡេស៊ី កាលពីថ្ងៃទី២២ មករា ។បណ្តាញសារព័ត៌មាន New Straits times បានផ្សព្វផ្សាយថា នៅក្នុងយុទ្ធនាកាបោសសម្អាតក្រុមអន្តោប្រវេសន៍ នៅ១០៧កន្លែងផ្សេងគ្នា នៅទូទាំងប្រទេស ដោយត្រួតពិនិត្យទៅលើជនបរទេស៦.១០០នាក់។ ដោយឡែក នៅទីក្រុងកូឡាឡាំពួរ មានជនបរទេសរស់នៅខុសច្បាប់រហូតដល់ទៅ៤.២៥នាក់ ត្រូវចាប់ខ្លួន ក្នុងនោះមានស្ត្រី៨២នាក់ និង៣នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនមានជនជាតិឥណ្ឌូនេស៊ី ២៥៧ នាក់ បង់ក្លាដែស៦០នាក់ ក្រៅពីនោះ គឺមកពីប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ថៃ វៀតណាម យ៉េម៉ែន តូហ្គោ និងនីហ្សេរីយ៉ា ។ ចំណែកនៅតំបន់ផ្សេងទៀត ជនអន្តោប្រវេសន៍ខុសច្បាប់កំពុងធ្វើការនៅតាមការដ្ឋានផ្សេងៗ។
លោក Datuk Seri Dr Ahmad Zahid Hamidi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី បានឲ្យដឹងថា អ្នកដែលបានចាប់ខ្លួននឹងត្រូវបណ្តេញក្នុងរយៈពេល៧ថ្ងៃ ។ រដ្ឋាភិបាននឹងយកក្រយៅដៃអ្នកទាំងនោះដើម្បីកុំឲ្យចូលទឹកដី ម៉ាឡេស៊ីនាពេលអនាគត បើទោះបីបានផ្លាស់ឈ្មោះ ក៏ដោយ ។
រដ្ឋាភិបាលមានគម្រោងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់រហូត ដល់ទៅ៤សែននាក់ ក្នុងគោលដៅកាត់បន្ថយពលករគ្មានការងាធ្វើ និងកាត់បន្ថយប្រាក់ចំណាយសម្រាប់សង្គមកើនឡើងខ្ពស់ ។ ពលករបរទេសនៅម៉ាឡេស៊ីមានរហូតដល់ទៅ១៦ ភាគរយ ក្នុងចំណោមពលករម៉ាឡេស៊ី ។
កាល ពីខែកញ្ញា ឆ្នាំ២០១៣ ក៏មានយុទ្ធនាការបោសសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ ដោយចាប់បាន១៧.១៨០នាក់ និងម្ចាស់ក្រុមហ៊ុនប្រើប្រាស់ពលករខុសច្បាប់ដល់ទៅ២២៣នាក់ ៕
» ព័ត៌មានអន្តរជាតិ » ចាប់ជនជនអន្តោប្រវេសន៍ខុសច្បាប់បានដល់១.៥៦៥នាក់ រយៈពេលតែ១២ ម៉ោងនៅម៉ាឡេស៊ី