ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ និង​តូប​លក់​ទូ​រស័ព្ទ ស្លាប់​២​របួសធ្ងន់​ស្រាល​២ ​

ឡាន​បុក​ម៉ូតូ និង​តូប​លក់​ទូ​រស័ព្ទ ស្លាប់​២​របួសធ្ងន់​ស្រាល​២ ​

កំពង់ ចាម ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ម្ដុំ​ទីប្រជុំជន​ចំណុច​ផ្សារ​ពោធិ៍​ស្រុក ក្នុងភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ។​
​ករណី នេះ​គឺ​កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ដ​យី​ឌុប​ខ្វះ​ការ​ប្រុង ប្រយ័ត្ន​ងងុយដេក ឯ​ព្រូ​រថយន្ដ​ដេកលក់​អស់ ក្រោយពេល​កើតហេតុ​ទើប​ភ្ញាក់​ដឹងខ្លួន ហើយ​អ្នកបើក​បរបានរ​ត់បា​ត់ ។
​ហេតុការណ៍​នេះ​សំណាង​ហើយ​ដែល​មនុស្ស​មួយចំនួន​បាន​រត់គេច​ពី​រថយន្ដ ឆ្លងថ្នល់ ស្របពេលនោះ​មិនមាន​រថយន្ដ​បើក​ឆ្លងកាត់ បើសិន​ជាមាន​ប្រាកដជា​បុក​អ្នករត់​ស្លាប់​មិនតិច​ទេ ព្រោះ​ទីនោះ​ជា ទីប្រជុំជន​តំបន់​ផ្សារ ។ ចំពោះ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​នេះ ទី​១-​ឈ្មោះ ឈាង សុខា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឡ ឃុំ​កោង​កាង ស្រុក​ពញាក្រែក ជា​ម្ចាស់​តូប​លក់​ទូរស័ព្ទ កំពុង​អង្គុយ​លើ​ម៉ូតូ ខាងមុខ​តូប ត្រូវ​រថយន្ដបុក​ស្លាប់​នៅ​កន្លែងកើតហេតុ​, ទី​២-​ឈ្មោះ គង់ ប៊ុន​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក កំពុង​ឈរ​ទិញ​ទឹកកក​ត្រូវ​រថយន្ដ​ខាងលើ​បុក​ស្លាប់​នៅនឹងកន្លែង និង​អ្នករងរបួស​ធ្ងន់​ម្នាក់ ស្រាល់​ម្នាក់ទៀត​មិនទាន់​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​នោះទេ ។ ចំណែក​រថយន្ដ​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ​(​យី​ឌុប​) ពណ៌ ស ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0614 បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya