ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ត្រូវ​ជន​មិន​ស្គាល់មុខ ចាក់​សម្លាប់​យ៉ាង​សហាវ ​

ត្រូវ​ជន​មិន​ស្គាល់មុខ ចាក់​សម្លាប់​យ៉ាង​សហាវ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១៤៨ ភូមិ​ទី​៨ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ​។ ជនរងគ្រោះ​មានឈ្មោះ វង់ ភារ​ម្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​យាម​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​៧៣Eo តាម បណ្ដោយ​ផ្លូវ​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី និង​ស្លាក​លេខ​ប្រដាប់​ដោយ​កូនកាំបិត​។ តែ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​ដឹងថា អ្នក​ដែល​ធ្វើ​សកម្មភាព​ចាក់​ជនរងគ្រោះ​មាន​រាង​ស្គម​ខ្ពស់ ពាក់អាវ​ឆ្នូត​ពណ៌​ខ្មៅ លាយដៃ​វែង ជា​អ្នក​អង្គុយ​ពីក្រោយ ហើយ​ម្នាក់ទៀត​អាយុ​ប្រហាក់ប្រហែលគ្នា ជា​អ្នកបើកបរ​។​
​នៅ​មុនពេល​កើតហេតុ ខណៈ​ជនរងគ្រោះ​កំពុង​យាម​ម៉ូតូ​ដែល​ផ្ញើ​នៅមុខ​ផ្ទះ​របស់ខ្លួន​សុខៗ ស្រាប់តែ​លេចមុខ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​តាម​បណ្ដោយ​ផ្លូវ​១៤៨ ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ ក៏​បង្អង់​ល្បឿន​ដោយ​ជិះ​យឺតៗ​នៅក្បែរ​ជនរងគ្រោះ ហើយ​ភ្លាមៗ​នោះ​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បានធ្វើ​សកម្មភាព​ចាក់ ជនរងគ្រោះ​មួយ​កាំបិត​យ៉ាង​សហាវ​ចំ​ក្រោម​ដោះ​ខាងឆ្វេង​បណ្ដាល​ឲ្យ​ដួល ផ្គាប់​មុខ​ស្លាប់ ដោយ​ដៃ​ទាំងពីរ​ឱប​កន្លែង​រងរបួស​។ ចំណែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​គេចខ្លួនបាត់​ភ្លាមៗ​តែម្ដង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya