ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោក​ក្មេងស្រី ​

ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោក​ក្មេងស្រី ​

កណ្តាល​៖ យុវជន​ម្នាក់​ត្រូវបាន នគរបាល​ស្រុក​ស្អាង ឃាត់​តាម​ពាក្យបណ្តឹង របស់​ម្តាយ ក្មេងស្រី រងគ្រោះ​ដោយ​ចោទ ប្រកាន់​ថា បានធ្វើ​សកម្មភាព​រំលោភ​កូនស្រី របស់គាត់ រហូត​បានសម្រេច កាលពី វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​បន្ទប់​ផ្ទះ របស់​បងថ្លៃ ជន សង្ស័យ​ភូមិ​ប៉ា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​
​ជនសង្ស័យ​មានឈ្មោះ ហាវ ពិសិដ្ឋ ហៅ សិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​មុខរបរ​ជាជាង​ម៉ូតូ ស្នាក់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ មាន ស្រុក កំណើត​នៅ​ភូមិ​ចុង​កោះ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល រីឯ​ក្មេងស្រី​រងគ្រោះ មាន​អាយុ​៦​ឆ្នាំ រស់នៅក្នុង បន្ទុកគ្រួសារ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។​
​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ វេលា​ម៉ោង​ខាងលើ ក្មេងស្រី​រងគ្រោះ​បាន រត់​លេង​ជា​កុមារី​ម្នាក់ទៀត នៅខាងមុខ​ផ្ទះរ​បស់បង​ថ្លៃ ជនសង្ស័យ ក្រោយ​ជនសង្ស័យ ក៏បាន​នាំ​ក្មេងស្រី រងគ្រោះ​ចូលក្នុង​បន្ទប់​បងថ្លៃ របស់ខ្លួន រួចហើយ​ធ្វើ​សកម្មភាព ស្រាតខោ​កុមារី ត្រឹម​ភ្លៅ​ឲ្យ​ដេក​នៅលើ​ការ៉ូ រួចហើយ​ធ្វើ​សកម្មភាព រំលោភ​បានសម្រេច​បំណង​របស់ខ្លួន ។ រីឯ​ម្តាយ​របស់​ក្មេងស្រី បាត់​កូន​របស់ខ្លួន ក៏បាន​ស្វែង រក​ទៅដល់​មុខផ្ទះ​របស់​បងថ្លៃ ជនសង្ស័យ​ក៏បាន​ជួប​ក្មេងស្រី ដែល​កូន​របស់គាត់​រត់​លេង​ជា មួយ​សួរនាំ​ទើប​ដឹងថា កូន​របស់គាត់​នៅក្នុង​បន្ទប់ ជាមួយនិង​ជនសង្ស័យ ក៏បាន​ចូលទៅ​មើល​ស្រាប់តែ ឃើញ​ជនសង្ស័យ កំពុងតែ​ធ្វើ​សកម្មភាព ទៅលើ​កូន​របស់ខ្លួន រួច​ហើយក៏​ប្តឹង នគរបាល​ឲ្យ​ឃាត់ខ្លួន​ជន សង្ស័យ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya