ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» Breaking News, ព័ត៌មានជាតិ » ​ទុស្សេ​ខ្សែភ្លើង​ឆេះ រោង​ជាង​ទីបញ្ជាការដ្ឋាន​កងឯកភាព កម្ចាត់មីន​ទី​២​បាត់ដំបង​

​ទុស្សេ​ខ្សែភ្លើង​ឆេះ រោង​ជាង​ទីបញ្ជាការដ្ឋាន​កងឯកភាព កម្ចាត់មីន​ទី​២​បាត់ដំបង​

​បាត់ដំបង​៖ រោង​ជាង​ទីបញ្ជាការដ្ឋាន​កងឯកភាព កម្ចាត់មីន​ទី​២​បាត់ដំបង ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​គ្រោះ​អគ្គិភ័យ បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង កុំព្យូទ័រ ឯកសារ និង​សម្ភារៈ​ជាច្រើន​ផ្សេងទៀត ឆេះ​អស់ទាំង​ស្រុង​នា​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​ប្រព​ភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង ថា​ក្រោយ​ការអន្តរាគមន៍ យ៉ាង​យកចិត្តទុកដាក់​របស់​មន្ត្រី​ពន្លត់​អគ្គិភ័យ​ខេត្តបាត់ដំបង គ្រោះ​អគ្គិភ័យ ត្រូវបាន​ពន្លត់ ឲ្យ បាត់​ទៅវិញ​ទាំងស្រុង​នៅវេលា​ម៉ោង ៨​ព្រឹក​ថ្ងៃ​ដដែល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​ប្រើ​ទឹក​អស់​ចំនួន ៦​រថយន្ត​។  ហើយ​ទំហំ នៃ​ការខូចខាត​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ រួមមាន​កុំព្យូទ័រ​ចំនួន ៨​គ្រឿង រថយន្ត​មួយគ្រឿង  រថយន្ត​ចំនួន ៣​គ្រឿង​ផ្សេងទៀត ក៏ត្រូវ​បាន​ភ្លើង​ឆេះ​រោល​ខូចខាត​បន្តិចបន្តួច ផងដែរ នឹង​ឯកសារ សម្ភារៈ មួយចំនួនធំ​ទៀត ត្រូវបាន​ឆេះ​បំផ្លាញ​អស់ទាំង​ស្រុង ។ នេះ​បើ​យោងតាម​លទ្ធផល​បឋម ដែល​បញ្ជាក់​ដោយ​សមត្ថ​កិច្ច​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya