ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដ​រស​ក្កិ មន្ដ្រីនគរបាល ​

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដ​រស​ក្កិ មន្ដ្រីនគរបាល ​

កោះកុង​៖ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤​។ ជាមួយ​ការទទួល​នូវមុខ តំណែង និង​ឋានន្តរសក្តិ​ថ្មី​នេះ មន្ត្រីនគរបាល​ទាំងអស់ បានប្រកាស​ប្តេជ្ញាចិត្ត​ខិតខំ​បំពេញភារកិច្ច​ឲ្យ​អស់ពី​កម្លាំង កាយ​ចិត្ត ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​។​
​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ត្រូវបាន​រៀបចំឡើង​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​កោះកុង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៊ុន លើ​ត អភិបាលខេត្ដ​កោះកុង លោក ចាន់ អ៊ា​ន អគ្គ​ស្នង ការរង និង​ជា​ប្រធាន​នាយកដ្ឋាន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្ដ  កោះកុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ដ មេបញ្ជាការរង​សឹក​ខេត្ដ លោក​ព្រះ​រា​ជ្ញា​រង​សាលាដំបូង​ខេត្ដ ព្រម ទាំង​មន្ដ្រីនគរបាល​នៅក្រោម​ឱវាទ​ជាច្រើនរូប​ទៀត​។​
​មន្ត្រីនគរបាល​ជាន់ខ្ពស់​២​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ត្រូវបាន​ផ្ទេរ និង​ដំឡើង​ទៅកាន់​តួនាទី​ថ្មី រួម  មាន​៖ លោក ឃឹម សា​ណេ ផ្ទេរ​ពី​ស្នងការរង និង​ជា​ប្រធាន​ការ​រិ​យា​ល័យ​កណ្ដាល​នគរបាល​យុត្ដិធម៌ ទៅជា​ស្នង ការរង និង​ជា​ប្រធានការិយាល័យ​កណ្ដាល​នគ​របាល​ព្រហ្មទណ្ឌ​។ លោក យឹម ផេង ផ្ទេរ​ពី​អនុប្រធាន​ការិយាល័យ កណ្ដាល​នគរបាល​យុត្ដិធម៌ ទៅជា​ស្នងការរង និង​ជា​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​។ ដោយឡែក​មន្ត្រី​នគរ  បាល ២៤​រូប​ទៀត ត្រូវបាន​បំពាក់​ឋានន្តរសក្តិ ។​
​លោក យឹម ផេង ដែល​ទើប​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី​នោះ បានប្រកាស​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថ ភាព ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ លោក​ក៏បាន​ប្រកាសថា នឹង​ខិតខំ​អនុវត្ដ​ន៍​ឱ្យ​បានល្អ​ទៅ​គោល ការណ៍ របស់​ក្រសួង និង​អនុវត្ដ​ន៍​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដាក់ជូន​គ្រប់​ភារកិច្ច​ដោយ​ពុំ​គិតពី ការនឿយហត់​ឡើយ គឺ​គោរព​ទៅតាម​តួនាទី​ជាស​ម្ថ​តិ​កិច្ច​បម្រើប្រជាជន និង​ប្រទេសជាតិ​ឱ្យ​រលូន​ទៅមុខ​ជានិច្ច​។​
​លោក ចាន់ អ៊ា​ន អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ផ្ដាំផ្ញើ​ដល់​មន្ដ្រី ដែល​តែងតាំង​ថ្មី និង​បំពាក់​ឋានន្ដ​រស​ក្កិ​ទាំងអស់ ត្រូវគោរព​តួនាទី​ជាស​ម្ថ​តិ​កិច្ច​បម្រើ​ប្រទេសជាតិ បម្រើ​ប្រជា​ពល រដ្ឋ​មិន​ថា ជិត​ឬ​ឆ្ងាយ​នោះទេ ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ត្រូវ​ផ្ដល់​ពត៌មាន​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំ ទូលាយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya