ភ្នំពេញៈ កាលពីវេលាម៉ោង ប្រមាណ៨និង២០ នាទីយប់ ថ្ងៃទី២២ខែមករា ឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
ជនរងគ្រោះមានគ្នា៤នាក់ ទី១ឈ្មោះ អន ធឿន ភេទប្រុសអាយុ២២ រស់ នៅភូមិអង្គស្នួល ឃុំអង្គស្នួល ខេត្តកណ្តាល (រងរបួសបែកជើងខាងឆ្វេង) ទី២ ឈ្មោះ ញិក ចិត្រា ភេទប្រុស អាយុ ១៩ មានមុខរបរជាកម្មករ ស្នាក់នៅម្តុំអង្គស្នួល មានស្រុកកំណើត នៅស្រុកព្រៃឈ ខេត្តកំពង់ចាម (រងរបួសបែក ក្បាល) ទី៣មានឈ្មោះ សេង ចន្ថា ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល មានស្រុកកំណើតនៅ ភូមិវត្តសាយ ឃុំវត្តសាយ ឃុំដើមសត្វ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រងរបួស បែកក្បាល) និងម្នាក់ទៀតឈ្មោះ ដា រងរបួសបន្តិចបន្តួច។ អ្នកទាំង ៤ជិះម៉ូតូមួយគ្រឿង ម៉ាកវេវអាលហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ជិះម៉ូតូ មួយគ្រឿងឌុបគ្នា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿងបានឡើងវ៉ារថយន្ត មួយគ្រឿងផ្សេងទៀត រួចហើយបួងចង្កូតចូលទស្តាំវិញ ក៏ប៉ែងកន្ទុយមកប៉ះជាមួយម៉ូតូ ជនរងគ្រោះបណ្តាលជនរងគ្រោះ ទាំង៤នាក់ ប៉ើងទៅនឹងចិញ្ចើមផ្លូវ លើមាត់ប្រឡាយ បណ្តាលឲ្យរងរបួស ធ្ងន់ស្រាលទាំង៤នាក់តែម្តងទៅ ភ្លាមៗនោះត្រូវ បាននគរបាល ហៅរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ នៃកងពលតូចលេច៧០ ដឹកយកទៅកាន់មន្ទីរព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ រីម៉ូតូត្រូវមិត្តភក្តិ របស់គេឈ្មោះ ដា រងរបួស្រាល ជិះហៅបងប្អូន នៅផ្ទះជួលឲ្យមកជួយមើល ។ បច្ចុប្បន្នជនរងគ្រោះ កំពុងតែស្ថិតក្រោមការមើលថែ ពីក្រុមគ្រួពេទ្យ យ៉ាងយក ចិត្តទុកដាក់បំផុត ៕