កំពត ៖ កាលពីរសៀលថ្ងៃទី២២ ខែមករា នៅនឹងទីស្នាក់ការរបស់នគរបាលសេដ្ឋកិច្ច ដែលដាក់ប្រចាំការនៅក្នុងភូមិត្រពាំងល្ពៅ ឃុំត្រពាំងល្ពៅ ស្រុកទឹកឈូ ខេត្តកំពត។
ការចុះចាប់អ្នកលេងល្បែងទាំង៥នាក់នោះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅទីតាំងនោះមានបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលស្ទើរតែដុះស្លែទៅហើយ។
មាន ១.ឈ្មោះ ភូ ផេង អាយុ៤៤ឆ្នាំ, ២.ឈ្មោះ ថាញ់ មករា អាយុ២៧ឆ្នាំ, ៣.ឈ្មោះ តាំង លី អាយុ៤២ឆ្នាំ, ៤.ឈ្មោះ ជា សំណាង អាយុ៤៦ឆ្នាំ និង ៥.ឈ្មោះ អ៊ុយ ឈាន់ អាយុ៤៥ឆ្នាំ។
បើតាមប្រជាពលរដ្ឋដែលមានទីលំនៅក្នុងស្រុកទឹកឈូឲ្យដឹងថា ទីស្នាក់ការប៉ូលិសសេដ្ឋកិច្ចមួយនេះ មិនត្រឹមតែជាកន្លែងលេងល្បែងប៉ុណ្ណោះទេ តែវាក៏ជាកន្លែងកុងត្រូលជជុះជាយូរមកហើយដែរ ដោយគេតែងតែឃើញមានរថយន្តដឹកឥវ៉ាន់មិនថាតូច ឬក៏ធំ តែងតែចូលបង់លុយឲ្យស្នាក់ការនោះជារឿយ៕