ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » ស្នើសុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​បាតុករ ២៣ នាក់ ក្រុម​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ ​

ស្នើសុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​បាតុករ ២៣ នាក់ ក្រុម​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ ​

ភ្នំពេញ​:  នា​ព្រឹក​ថ្ងៃទី​២៣​មករា​។ មកដល់​ម៉ោង ៩ និង ៣០ នាទី  ក្រុម​អង្គការ​សង្គម​ស៊ីវិល បានដាក់​ញត្តិ​រួចរាល់​ហើយ នៅ​ស្ថានទូត​អាល្លឺម៉ង់ ស៊ុយ​អ៊ែត និង​កូរ៉េខាងត្បូង​។​

​ក្រុម អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល ប្រមាណ ៥០ រូប ដែល​ដឹកនាំ​ដោយ​លោកស្រី ធីតា ឃឹះ បាន​ដើរ​ថ្មើ​ជើង ដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត ដោយ​គ្មាន​ការរារាំង​អ្វី​ទេ​។

​បន្ទាប់ពី​ស្ថានទូត​កូរ៉េខាងត្បូង ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើដំណើរ​ឆ្ពោះទៅកាន់​ស្ថានទូត​អូស្ត្រាលី ដែល​ស្ថិតនៅ​ខាងត្បូង​ជាប់​រដ្ឋសភា​។ ប៉ុន្តែ​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពួកគេ ធ្វើដំណើរ​ឆ្លងកាត់​ផ្ទះ​របស់​សម្តេច​ហ៊ុនសែន នៅ​ជិត​វិមានឯករាជ្យ​ឡើយ​។​

​សូម​រម្លឹកថា អង្គការ​សង្គម​ស៊ីវិល បានប្រកាស​បើក​យុទ្ធនា​ការដាក់​ញត្តិ តាម​ស្ថានទូត​បរទេស ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤​។ ញត្តិ​ទៅកាន់​ស្ថានទូត​បរទេស​នោះ ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​អំពើហិង្សា អំពាវនាវ​ឲ្យ​មានការ​ដោះលែង ការស៊ើបអង្កេត និង​ផ្តល់​សំណង ដល់​ជនរងគ្រោះ ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម កម្មករ​កាត់ដេរ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ មករា​។​

ញត្តិ​ដូចគ្នានេះ ត្រូវបាន​សហគមន៍​ដីធ្លី និង​សហគមន៍​សិទ្ធិមនុស្ស នាំយកទៅ​ដាក់ នៅ​ស្ថានទូត​អាមេរិក បារាំង ស្ថានទូត​អង់គ្លេស អង្គការ យូ​នី​សេ​ហ្វ និង​អង្គការ​លើកលែងទោស​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២១ មករា ហើយ​មានការ​ឃាត់ខ្លួន មួយរយៈ​ខ្លី នូវ​មនុស្ស​ចំនួន ១១ នាក់​។​

ក្រុម​សង្គម​ស៊ីវិល ក៏បាន​ប្រកាសថា យុទ្ធនា​ការដាក់​ញត្តិ​ដដែល​នេះ នឹង​ធ្វើឡើង​ម្តងទៀត ទៅកាន់​ដៃគូ​អភិវឌ្ឍន៍ ឬ​ម្ចាស់ជំនួយ នៅ​ថ្ងៃទី​២៣ មករា ថ្ងៃទី​២៤ មករា និង​ថ្ងៃទី​២៧ ព្រមទាំង​ថ្ងៃទី​២៨ មករា​។ ក្នុងនោះ នៅ​ថ្ងៃទី​២៣ មករា គឺ​ចាប់ផ្តើម​ដាក់​ញត្តិ នៅ​ព្រឹក​ម៉ោង ៨ និង ៣០ នាទី នៅ​ស្ថានទូត​អាល្លឺម៉ង់ ស្ថានទូត​ស៊ុយ​អ៊ែត ទូត​កូរ៉េខាងត្បូង និង​ស្ថានទូត​អូស្ត្រាលី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya