ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កម្មការិនីរោងចក្រកាត់ដេរ ៦០នាក់ មាន៣៦នាក់បណ្តាលឲ្យរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

កម្មការិនីរោងចក្រកាត់ដេរ ៦០នាក់ មាន៣៦នាក់បណ្តាលឲ្យរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

កណ្ដាល:  កម្មការិនីរោងចក្រកាត់ដេរចំនួន៦០នាក់ ក្នុងនោះមាន៣៦នាក់បានរងរបួសករណីគ្រោះថ្នាក់ចរាចរណ៍ដែល បានកើតឡើងរវាងរថយន្តកូរ៉េ១គ្រឿងមានដឹកកម្មករទៅធ្វើការហើយជ្រុលទៅបុកជាមួយគ្រឿងចក្រឈូសឆាយនិងកៀរដី១គ្រឿងទៀតបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥១ក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

រថយន្តមួយគ្រឿងដឹកកម្មករចំនួនជាង៦០នាក់ម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ឈ្មោះសុខ វ៉ាត អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិស្ដុកតោលថ្មី ឃុំច័ន្ទតាសែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានរងរបួស។

រីឯគ្រឿងចក្រឈូសនិងកៀរដីផ្លូវមួយគ្រឿងខាងលើបើកបរដោយបុរសម្នាក់ឈ្មោះតេង សុខគា អាយុ៣៤ឆ្នាំស្នាក់នៅភូមិត្រពាំងឯក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តមួយគ្រឿងខាងលើមានដឹកកម្មការិនីចំនួនជាង៦០នាក់ធ្វើដំណើរចេញពីឃុំច័ន្ទតាសែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទៅធ្វើការនៅរោងចក្រម្ដុំផ្សារថ្នល់ទទឹងស្រុកអង្គស្នួល ខេត្តកណ្ដាល។

រថយន្តដឹកកម្មករខាងលើបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយអ្នកបើកបរបើកលឿនខ្វះការប្រុង ប្រយ័ត្នហើយ រវល់តែងាកមើលឆ្វេងស្ដាំលុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុកជាមួយគ្រឿងចក្រកំពុងឈូសនិងកៀរដីផ្លូវមួយគ្រឿងបណ្ដាលឲ្យកម្មការិនីចំនួន៣៦នាក់រងរបួសធ្ងន់និងស្រាលតែម្ដងចំណែកឯបុរសអ្នកបើកបររថយន្តបង្កក៏បានរងរបួសផងដែរបន្ទាប់មកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយចំនួនស្ថិតនៅក្បែរកន្លែងកើតហេតុនោះ។

កម្លាំងនគរបាលបានចុះទៅកាន់កន្លែងកើតហេតុរួចបាននាំទាំងរថយន្តបង្កនិងគ្រឿងចក្រទៅរក្សាទុកនៅអធិការដ្ឋានស្រុក

អង្គស្នួលរង់ចាំការដោះស្រាយតាមច្បាប់តាមនិតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya