ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ថ្ងៃទី​៦​កុម្ភៈ ប្រកាស​សាលក្រម​រឿងក្ដី​ចែ​មុំ​លក់​គ្រឿងញៀន​ក្នុង​គុក ​

ថ្ងៃទី​៦​កុម្ភៈ ប្រកាស​សាលក្រម​រឿងក្ដី​ចែ​មុំ​លក់​គ្រឿងញៀន​ក្នុង​គុក ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ ចាន់​ស្រី​ណុ​ច​ហៅ​ចែ​មុំ ថៅកែ​ហាង​កែស​ម្ផ​ស្សមីកា​ហ្សា​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​គុក​ព្រៃ​ស ជាប់ចោទ​ពីបទ​ធ្វើ​អន្តរ​រវាង​ស្រី​ពេស្យាចារ និង​ស​ច្ចារិក ឬ​សច្ចា​រិ​កា ត្រូវបាន​នាំខ្លួន​មកកាន់​តុលាការ ដើម្បី​កាត់ទោស​ពាក់ព័ន្ធ​ទៅនឹង​ធ្វើ​ជំនួញ​គ្រឿងញៀន​នៅក្នុង ពន្ធនាគារ​។​
​ប្រធាន ក្រុមប្រឹក្សា​ជំនុំជម្រះ​និង​តំណាង​អយ្យការ​អម​តុលាការ​បាន​សន្និដ្ឋាន ចោទប្រកាន់​លោកស្រី ចាន់ ស្រី​ណុ​ច និង​បុរស​ឈ្មោះ ស្រ៊ុន រដ្ឋា ពីបទ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៣​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។​
​ប្រឈមមុខ នឹង​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចាន់​ស្រី​ណុ​ច ហៅ​ចែ​មុំ​បាន​បដិសេធថា​គាត់​បាន​ស្គាល់ឈ្មោះ​ស្រ៊ុន​រដ្ឋា ប៉ុន្តែ​គាត់​មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រកឃើញ​នៅ​នឹង ខ្លួន​ឈ្មោះ ស្រ៊ុន រដ្ឋា ទេ​។ ជាមួយនឹង​ការបដិសេធ​នេះ​ចែ​មុំ​បាន​សំណូមពរ​ឲ្យ​តុលាការ​លើកលែង​ចោទប្រកាន់ គាត់ ហើយ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ​។​
​ចំណែក ឈ្មោះ ស្រ៊ុន រដ្ឋា បាន​ឆ្លើយ​បំភ្លឺថា គាត់​គ្រាន់តែ​ចូលទៅ​សួរសុខទុក្ខ​ចែ​មុំ​ប៉ុណ្ណោះ ក្នុងឋានៈ​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា ពួកគេ​ពុំមាន​បំណង​ដើម្បី​នាំ​យ​គ្រឿងញៀន​យក​ក្នុង​ពន្ធនាគារ​ឡើយ​។​
​សមត្ថកិច្ច បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​មួយចំនួន​ពី​ក្នុង​ខ្លួន​ឈ្មោះ ស្រ៊ុន រដ្ឋា ខណៈពេល​ជននេះ​បានទទួល​ការអនុញ្ញាត​ពី​អនុរក្ស​ពន្ធនាគារ​ដើម្បី​ចូល សួរសុខទុក្ខ​ចែ​មុំ​។​
​តុលាការ​បានសម្រេច​ប្រកាស​សាលក្រម​រឿងក្ដី​ចែ​មុំ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤​ខាងមុខ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya