ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » រោងចក្រ​ផលិត​ទឹកកក​នៅ​ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស​បង្ហូរ​ទឹកខ្មៅ បង្ក​ផលប៉ះពាល់​បរិស្ថាន ​

រោងចក្រ​ផលិត​ទឹកកក​នៅ​ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស​បង្ហូរ​ទឹកខ្មៅ បង្ក​ផលប៉ះពាល់​បរិស្ថាន ​

ភ្នំពេញ ៖ រោងចក្រ​ផលិត​ទឹកកក​មួយកន្លែង​ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​រាជ​ធា នី​ភ្នំពេញ​បាន​បង្ហូរ​កាកសំណល់​ទឹកខ្មៅ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ ដឹងថា​ជា​ទឹក​ធ្យូង​លាយ នឹង​ទឹក​កាកសំណល់​ផ្សេងទៀត​ចេញមកក្រៅ​បណ្តាល​ឲ្យ​មាន​ក្លិន​ពិបាក​ទ្រាំ ម្តងម្កាល​ជា​ពិ​សេ ស​ទឹក​នេះ​បាន​ជ្រាបចូល​ដីស្រែ​ប្រជាពលរដ្ឋ​ជិតខាង​ធ្វើ​ឲ្យ​ស្រូវ​មិនធំ ហើយ​ស្កក​ផងដែរ​។​
រោងចក្រ​ផលិត​ទឹកកក​នេះ​បាន បើក​ដំណើរការ​តាំងពី​អំឡុង​ឆ្នាំ​២០០៨​ម្ល៉េះ​ហើយ​រោងចក្រ​ទឹកកក​នេះ​មិន ប្រើ​ថាមពល​អគ្គិសនី គេ​ប្រើ​អុស​ជំនួស​ថាមពល​អ​គិ្គ​ស​នី​វិញ ក៏ប៉ុន្តែ​អ្វីដែល​បងប្អូន​អ្នកភូមិ​យើង​បារម្ភ​នោះ​គឺថា គេ​ប្រើ​អុស​ច្រើន​បែបនេះ​អាច​ឆាបឆេះ​ដល់ផ្ទះ​ពលរដ្ឋ​ក្នុង​ជាយថាហេតុ ហើយ​បន្ទាប់មក​គេ​បា ន​បង្ហូរទឹក​កាកសំណល់​ខ្មៅ​ចូល​ដីស្រែ​ដែល​គេ​ទិញ​ក្បែរ​រោងចក្រ​ធ្វើ​ឲ្យ ប៉ះពាល់​បរិស្ថាន​និង​ការរស់នៅ​របស់​អ្នកភូមិ​យើង​ហើយ​ទឹកខ្មៅ​ក៏​វា​បាន ជ្រៀបចូល​ក្នុង​ដី​ប៉ះ​ផលដំណាំ​ស្រូវ​ធ្វើ​ឲ្យ​ស្កក មិនបាន​ផល​ល្អ​។​
ប្រជាពលរដ្ឋ​ក៏បាន​ទ​ទួ​ច​សុំ​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​សាលាខណ្ឌ​ធ្វើ យ៉ាង​ចុះទៅពិនិត្យ ផង បើ​ទុក​យូរ​ដូច្នេះ​វា​អាច​ការប៉ះពាល់​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ចៅសង្កាត់​ព្រៃ​សលោក​ខាត់ ខៃ បាន​ប្រាប់​ឲ្យ​ដឹងថា អា ជ្ញា​ធរ​សង្កាត់​យើង​បាន​ឲ្យ​ម្ចាស់​រោងចក្រ​ទឹកកក​នេះ​ធ្វើ​កិច្ចសន្យា ម្តង​រួចហើយ​ថា​ឲ្យ​បញ្ឈប់​បង្ហូ នូវ​កាកសំណល់​ទាំងនោះ​ចេញមកក្រៅ​ទៀត​។ តែ​មិនដឹងថា​យ៉ាងម៉េច​បានជា​ពលរដ្ឋ​មិន​ប្តឹង មក​អាជ្ញាធរ​សង្កាត់​ទៀត​នៅពេលណា​ឃើញ​គេ​បង្ហូរ​ចេញមកក្រៅ​ទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya