ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​កងឡាន បណ្តាល​ឲ្យ​បុរស​ម្នាក់​ សន្លប់​ស្តូកស្តឹង​ពេល​កំពុង​សប់​កង់ឡាន​ ​

ផ្ទុះ​កងឡាន បណ្តាល​ឲ្យ​បុរស​ម្នាក់​ សន្លប់​ស្តូកស្តឹង​ពេល​កំពុង​សប់​កង់ឡាន​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
បុរស​ម្នាក់​បាន​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង ពេល​សប់​កង់​រថយន្ត​បណ្តាលឱ្យ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក​ត្រូវ​ក្រុម គ្រួសារ​ជួយ​ធ្វើ​ចលនា​ទើប​ដឹងខ្លួន​វិញ ។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន ឲ្យ​ដឹងថា បុរសរងគ្រោះ​ដោយសារ​ផ្ទុះ​កង់​រថយន្ត​នោះ​មានឈ្មោះ​តៀម ម៉េង​ហេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជាជាង​ប៉ះ​កង់​រថយន្ត ស្នាកនៅ​ភូមិ​កើតហេតុ​ខាងលើ ។​
​ប្រភព​បន្តថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ​ជាជាង​ប៉ះ​កង់​រថយន្ត​បាន​សប់​កង រថយន្ត​រហូត​ផ្ទុះ​លាន់​ដូច​គ្រាប់បែក​បណ្តាល​ឲ្យ​ត្រូវចំ​ខ្លួនឯង​សន្លប់ ស្តូកស្តឹង​នៅនឹងកន្លែង​កើតហេតុ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​ស្មានថា ស្នូរ​គ្រាប់បែក​ផ្ទុះ​ទៀតផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya