បាត់ដំបង ៖ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំង២ ស្រុកសង្កែ ខេត្តបាត់ដំប។
បុរស ម្នាក់កំពុងជិះលើរទេះបានធ្លាក់លើផ្លូវ ត្រូវរថយន្តដឹកទឹកកក បើកពីក្រោយក្នុងល្បឿនលឿនកិនចំក្បាលស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តបន្តទៅមុខប្រហែល៨០ម៉ែត្រ អ្នកបើកបរចុះគេចខ្លួនបាត់ ។ សមត្ថ កិច្ចនគរបាលចរាចរណ៍ខេត្តដែលចុះវាស់វែងបានអោយដឹងថា បុរសរងគ្រោះស្លាប់មានឈ្មោះ សេង សៀន អាយុ៥៧ឆ្នាំមានទីលំនៅភូមិកន្ទួតសង្កាត់ក្តុល ក្រុងបាត់ដំបង ។ ជនរងគ្រោះជិះរទេះដែលមានម៉ូតូអូសម៉ា កសាន់យ៉ាន់ មានគ្នា៤នាក់ បើកបរដោយឈ្មោះ វ៉ែន ឆេត អាយុ៣៨ឆ្នាំ រស់នៅភូមិថ្កូវ សង្កាត់ក្តុល ។
ឈ្មោះ វ៉ែន ឆេត ជាអ្នកបើកបរម៉ូតូសាន់យ៉ាន់សណ្តោងរទេះ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនជាកម្មករបានធ្វើដំណើរពីបាត់ដំបងឆ្ពោះទៅខេត្ត ពោធិ៍សាត់ ដើម្បីដឹកទូរយកមកអោយគេ តែពេលកំពុងធ្វើដំណើរតាមផ្លូវជាតិ មានរថយន្តមួយគ្រឿងបើកលឿនតាមពីក្រោយប្រកិត លុះដល់ចំណូចកើតហេតុមានជង្ហុក និងទួល ពេលនោះមិនដឹងជារថយន្តបុករទេះធ្លាក់មនុស្ស ឬរទេះហើបកង់ធ្លាក់មនុស្ស ឬយ៉ាងណាទេ ទើបបណ្តាលឲ្យរថយន្តកិនជនរងគ្រោះបែកមួកសុវត្ថភាព និងបែកក្បាលស្លាប់ ពេលនោះរទេះក៏បានធ្លាក់ពីផ្លូវជាតិដែរ ហើយរថយន្តបានបើកទៅមុខប្រហែលជិត១០០ម៉ែត្រទើបឈប់ ។ ចំពោះអ្នកជិះលើរទេះផ្សេងទៀតមិនមានគ្រោះថ្នាក់អ្វីឡើយ។
រថយន្តដឹកទឹកកកយីហោ”សេះហោះ” ដែលបង្កគ្រោះថ្នាក់ភាគច្រើនមិនមានឯកសារគ្រប់គ្រាន់ទេ ហើយបើកលឿន ពេលបើកបុកគេម្តងណាមិនថាស្រាលឬធ្ងន់ គឺអ្នកបើកបរគេចខ្លួនបាត់រហូត ៕