ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​យក​សាំង​ចាក់​ដុត​ខ្លួនឯង ខឹង​ប្រពន្ធ​រត់ចោល ​

បុរស​ម្នាក់​យក​សាំង​ចាក់​ដុត​ខ្លួនឯង ខឹង​ប្រពន្ធ​រត់ចោល ​

ព្រះសីហនុ​៖ កាលពី​វេ​ល​ម៉ោង​២៣ និង​០០​នាទី យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច ក្រុម​២៣ ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​ប្រភពពី​ឪពុកក្មេក របស់​ជនរងគ្រោះ ឈ្មោះ សុខ រ៉​ន អាយុ​៥៤​ឆ្នាំ មុខរបរ ដាំ​ត្រកួន​លក់ បាន​ប្រាប់​ឱ្យដឹងថា កូនប្រសា របស់គាត់ ដែល​រងគ្រោះ​នេះ​មាន ឈ្មោះ សៅ ញៀន អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្សឹ​ម សង្កាត់​ចំការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មានកូន ប្រុស​ម្នាក់ អាយុ​១ ឆ្នាំកន្លះ ។ ប្រភព​ដដែល​បាន និយាយ​ប្រាប់ថា កាលពី​ល្ងាច កូនស្រី​បង្កើត របស់គាត់​មានការ ខឹងសម្បារ និង​ប្តី​របស់ខ្លួន ក៏បាន​យក​កូនប្រុស ធ្វើដំណើរ​ទៅ រាជធានី​ភ្នំពេញ ដោយ​មិនបាន​ឲ្យ កូនប្រសា របស់គាត់​ដឹង​ឡើយ ។​
​លុះ​យប់​ឡើង​កូន ប្រសា​របស់គាត់ ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ហើយ គោះទ្វារ​សុំចូល​ដេក គាត់​ក៏បាន​បើកទ្វារ​ឲ្យ​ចូល លុះ​ក្រោយមក ក៏​ស្រាប់តែ​ឃើញ ភ្លើង​ឆេះ​សន្ធោសន្ធៅ ក្នុង​បន្ទប់​របស់​កូនប្រសា​គាត់ ឃើញ​ដូច្នោះ គាត់​ក៏​ស្ទុះ​ចូលទៅ​ចាប់ដៃ កូនប្រសា គាត់​ដែល​កំពុង​ឆេះ​ពេញ​ខ្លួន ចេញពី​គំនរ​ខោអាវ ដែល​កំពុង​ឆេះ បណ្តាល​ឲ្យ គាត់​រលា​កដៃ​ផងដែរ ។ ក្រោយមក ក៏​ត្រូវបាន​អ្នកភូមិ​ជួយ​ជះ​ទឹក និង​យក​ម៉ូ​ទ័​រ ជួយ​បាញ់​ពន្លត់ បាន​ទាន់ពេលវេលា ។ បន្ទាប់មក​គាត់ និង​កូនប្រុស​ម្នាក់ទៀត បាន​យក​ជនរងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក ខេត្ត​ព្រះសីហនុ ។ ដូច្នេះ​គាត់​គ្មាន មនោសញ្ចេតនា​ជាមួយ​កូនប្រសា​រូបនេះ តទៅទៀត​ទេ ដោយ​គាត់​បាន​ទាក់ទង ទៅ​ក្រុមគ្រួសារ​បង្កើត ឲ្យ​មក​មើល​ជំនួស​វិញ ។ គេ​មិនដឹងថា វាសនា​ជនរងគ្រោះ និង​ទៅជា​យ៉ាងណា​នោះទេ ព្រោះ​ស្ថានភាព​ធ្ងន់ធ្ងរ ខ្លាំងណាស់ ព្រោះ​ឆេះ​រលាក​ពេញ​ខ្លួន​ទាំងអស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya