ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ ប៉ុនប៉ង ចង.ក សម្លាប់ខ្លួន តែមិនសម្រេច ដាច់ធ្លាក់រងរបួសធ្ងន់ ខូចចិត្តរឿងស្នេហ៍ នៅភ្នំពេញ

យុវជនម្នាក់ ប៉ុនប៉ង ចង.ក សម្លាប់ខ្លួន តែមិនសម្រេច ដាច់ធ្លាក់រងរបួសធ្ងន់ ខូចចិត្តរឿងស្នេហ៍ នៅភ្នំពេញ

ភ្នំពេញ: កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ យុវជនម្នាក់ខូចចិត្តព្រោះបាត់ស្នេហ៍ បានប៉ុនប៉ងចង.កសម្លាប់ខ្លួន ដោយយកខ្សែជ័រ មកចងតែបែរជារបូត បណ្ដាលឲ្យដាច់ធ្លាក់ តាំងពីជាន់ទី៣ មកទាក់ខ្សែភ្លើងដាច់រប៉ាត់រប៉ាយមកដីរងរបួសធ្ងន់  ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនខាងលើ ឈ្មោះ ធី ចាន់តាក់ អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី៣ រួមជាមួយបងប្អូនគ្នា៥នាក់ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

យុវជនខាងលើ ខូចចិត្ត ស្រឡាញ់នារីម្នាក់ ចង់ចងសម្ព័ន្ធភាពស្នេហាជាមួយនាង តែមិនបានសម្រេច ដោយសាររនាំងវណ្ណ:ស្នេហ៍ ទើបធ្វើឲ្យយុវជនខាងលើខូចចិត្ត ត្បិតខកស្នេហ៍ រហូតនៅព្រឹកថ្ងៃនេះ ខណ:ដែលបងប្អូន កំពុងដេកសម្រាក មិនទាន់ងើបចេញពីបន្ទប់ ឆ្លៀតឱកាសស្ងាត់នៅឡើយ យុវជនគិតខ្លី យកប្រដាប់ ថ្ពក់ហា ល ខោអាវ ជ័រ មកចង ភ្ជាប់នឹងដែកពិដាន ក៏ប៉ុន្តែ ទម្ងន់មនុស្សធ្ងន់ ធ្វើឲ្យដាច់រហូតដែក ទាក់ដាច់ទាំងខ្សែភ្លើង ធ្លាក់តាំងពីជាន់ទី៣ ដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ។

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះ តែមិនឃើញរថយន្តសង្គ្រោះខាងណាមកជួយ ទីបំផុតក៏ត្រូវបានអ្នកជិតខាង យករថយន្តផ្ទាល់ខ្លួន មកជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya