ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ រំលោភក្មេងស្រី បានសម្រេច២ដង នៅភ្នំពេញ

បុរសម្នាក់ រំលោភក្មេងស្រី បានសម្រេច២ដង នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩  ករណីរំលោភក្មេងស្រី បានសម្រេច២ដង ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ជនសង្ស័យឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ព ល ហ អាយុ ១៤ឆ្នាំ។

 

មុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះទៅបន្ទប់ទឹកដែលមានចម្ងាយ ពីផ្ទះប្រហែល ២០ម៉ែត្រ ស្រាប់តែជនសង្ស័យ ដែលកំពុងតែឈរនៅក្បែរបន្ទប់ទឹក ចាប់ទាញដៃក្មេងស្រីរងគ្រោះយកទៅរោងធ្វើចង្ក្រានដី ដែលមានចម្ងាយពីផ្ទះជន រងគ្រោះប្រហែល ៥០ម៉ែត្រ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ខ្ទប់ក្មេង ស្រីរងគ្រោះទៅនឹងជញ្ជាំងរោង និងគំរាមក្មេងស្រីរងគ្រោះមិនឲ្យស្រែក រួចចាប់អោបថើប ផ្តួលក្មេងស្រីរងគ្រោះទៅលើដី យកដៃឆ្វេងចាប់សម្រាតខោក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវ: លើក្មេងស្រីរងគ្រោះបានសម្រេចចំនួន ០២លើក ។

 

ជនសង្ស័យក៏បានឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ចំណែករូបគេក៏បានដើរទៅកន្លែង ស្នាក់នៅក្នុងរោងកម្មករ។ ពេលក្មេងស្រីរងគ្រោះដើរទៅដល់ផ្ទះ ត្រូវម្តាយបង្កើតឈ្មោះ ឈួន វុត្ថា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការសង្ស័យដោយឃើញក្មេងស្រីរងគ្រោះ ដើរឆ្លេឆ្លាចុះឡើងទឹកមុខមានសភាពស្លេកស្លាំង ក៏បានសួរនាំកូនស្រី ទើបបានដឹងរឿងរ៉ាវខាងលើ ហើយគាត់បាននាំកូនទៅរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍។

លុះដល់វេលាម៉ោង ២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍នគរបាលដ្ឋបាលព្រៃស បានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃសខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតបាន ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើក្មេងស្រីរងគ្រោះបានសម្រេចចំនួន ០២លើក ពិត ប្រាកដមែន។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាស ០១គ្រឿង កាបូបលុយ ពណ៌សូកូឡា ចំនួន០១។

ជនសង្ស័យ ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya