ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល

ខេត្តកណ្ដាល៖ នៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបA9 ផ្លូវជាតិលេខ២១ កែងផ្លូវ១១៥  ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

 

បុរស២នាក់ ទទួលរងរបួសធ្ងន់ស្រាល ខណៈបើកម៉ូតូឌុបគ្នា មកដល់ផ្លូវបំបែក ចែកជា៤ ឃើញភ្លើងស្តុបចរាចរណ៍ ពណ៌ក្រហមតម្រូវឲ្យឈប់ តែបែរជាមិនឈប់ ទៅជាបើកបន្ថែមល្បឿន ធ្វើឲ្យម៉ូតូជនរងគ្រោះទាំង២នាក់ ជ្រុលទៅបុករថយន្ដកុងតឺន័រកំពុងបើកតែម្ដង ។

 

ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរក្សជ័យ  ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួសស្រាល) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1N-6252 និងមានអ្នករួមដំណើរម្នាក់ពីក្រោយ មិនទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។ ចំណែករថយន្ដ FUSO ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3E-5774  អ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណ ។

 

នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយ ផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួន ភ្លើងស្តុប ចរាចរណ៍ ក៏បានលោតពណ៌ក្រហម ដែលត្រូវឲ្យឈប់ តែជនរងគ្រោះមិនឈប់នោះ គឺបែជាបើកបន្ថែមល្បឿនទៅមុខបន្ដ ក៏ជ្រុលទៅបុករថយន្ដកុងតឺន័រមួយគ្រឿង ដែល កំពុងបើកក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យជនរងគ្រោះជាអ្នក រួមដំណើរលើម៉ូតូ ទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររងរបួសស្រាល ។ ចំណែកឯរថយន្ដកុងតឺន័រ ក៏បានរេចង្កូតជ្រុលទៅបុករបង កាកបាតក្រហម ខេត្តកណ្ដាល ផ្នែកខាងត្បូងរងការខូចខាតផងដែរ ។

 

នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះអន្ដរាគមន៍ យករថយន្ដសាមុយ ដឹកជនរងគ្រោះ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ រីឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើការវាស់វែង រួចកសាងឯកសារដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមនីតិវិធីច្បាប់  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya