ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភ្នំពេញ

បង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភ្នំពេញ

ភ្នំពេញ:  កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំនុណផ្ទះគ្មានលេខផ្លូវបេតុងក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វិន ធីហាវ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។
ជនសង្ស័យឈ្មោះ ធី ភារុណ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខ១៩ ផ្លូវ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ មានសារធាតុញៀន។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-9669 លេខតួម៉ាស៊ីន9819233 ផលិតឆ្នាំ២០១៧។
ដកហូតសម្ភារ:រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GL-4322 លេខតួនិងម៉ាស៊ីន326589 ទូរស័ព្ទអិនចុចពិល១គ្រឿង។

នៅថ្ងៃខែឆ្នាំជនរងគ្រោះ បានទុកម៉ូតូនៅមុខផ្ទះដោយពុំបានដកកូនសោរចេញ ពីម៉ូតូ ជនសង្ស័យបានដើរមកឃើញដូច្នេះ ក៏បានលួចយកម៉ូតូរួចគេចខ្លួនបាត់ លុះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១១និង៣០នាទី កម្លាំងជំនាញខណ្ឌ បានសហការណ៍ កម្លាំង ជំនាញខណ្ឌចម្ការមន បានឃាត់ជនសង្ស័យម្នាក់ នៅចំណុចផ្សារទួលទំពូង ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចម្ការមន។  ឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya