ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឃាត់មនុស្ស២នាក់ ដកហូតថ្នាំ ២០កញ្ចប់ នៅកំពង់ចាម

ឃាត់មនុស្ស២នាក់ ដកហូតថ្នាំ ២០កញ្ចប់ នៅកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណី ដោយប្រើវិធានញុះញង់ និងវិធានរដ្ឋបាលចំហ ក្នុងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។

 

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានទទួលពត៌មានពីប្រជាពលរដ្ឋ បានចាត់ឲ្យលោកដឹកនាំកម្លាំងចុះបង្ក្រាប ។ លោកថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣៖៤៥នាទី នៅស្រុកកំពង់សៀម និងស្រុកជើងព្រៃ ជាលទ្ធផលកម្លាំងបង្ក្រាបបាន២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន២០កញ្ចប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

 

ជនសង្ស័យទាំង២នាក់ដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួន ៖ ១-ឈ្មោះស៊ីម ឌី ហៅសេង ឌី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ,២-ឈ្មោះសេង ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមិនស្គាល់ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya