ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ក្រសួងប្រកាស បញ្ឈប់ការលក់គ្រឿងសម្អាង ៥មុខ ជាបន្ទាន់ នៅភ្នំពេញ

ក្រសួងប្រកាស បញ្ឈប់ការលក់គ្រឿងសម្អាង ៥មុខ ជាបន្ទាន់ នៅភ្នំពេញ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដោយសូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានតាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ មានគណនីឈ្មោះ Lyheng Smile, Heng Smile កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ចំនួន៥មុខ ១-Ly Heng Skin Care Silver, ២- Ly Heng Skin Care Gold, ៣-Cleansing Form, ៤-Scrum Collagen Plus, ៥-Day Cream គ្មានក្រុមហ៊ុនត្រឹមត្រូវគ្មានលេខប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។

 

កាលពីថ្ងៃទី២២ សីហា ២០១៩ ស្តីពីការហាមឃាត់គណនីយហ្វេសប៊ុក ឈ្មោះ Lyheng Smile , Heng Smile ដែលបានចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាង តាមបណ្តាញ សង្គមហ្វេសប៊ុក ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់ស្តីពីក្រសួងសុខាភិបាល។

 

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់ បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់កុំជឿការឃោសនាភូតកុហកបោកប្រាស់ខាងលើ និងបញ្ឈប់ការ ប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើដែលផ្សព្វផ្សាយតាម

គណនីឈ្មោះ Lyheng Smile, Heng Smile ហើយក្រសួងសុខាភិបាលតម្រូវ ឱ្យម្ចាស់គណនីឈ្មោះLyheng Smile, Heng Smile ត្រូវឈប់ផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើនេះព្រមទាំងប្រមូលមកកំទេចចោលជា

បន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Lyheng Smile,Heng Smile ដែលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មាន លេទប្រវេទន៍ទខាងលើនេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

 

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ដែរថាក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ឬចែកចាយផលិតផលគ្រឿងសម្អាងគ្មាន លេខប្រវេទន៍ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់គណនីឈ្មោះ Lyheng Smile,Heng Smile និងផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ទាំង៥មុខ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya