ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ឧបទ្ទវហេតុ២ក្នុងថ្ងៃតែមួយ ម្នាក់រងរបួស ដោយដើមក្រសាំងដួលសង្កត់ម្នាក់ទៀតស្លាប់ ដោយគោយន្តកន្ត្រៃដួលសង្កត់លើ នៅកំពង់ធំ

ឧបទ្ទវហេតុ២ក្នុងថ្ងៃតែមួយ ម្នាក់រងរបួស ដោយដើមក្រសាំងដួលសង្កត់ម្នាក់ទៀតស្លាប់ ដោយគោយន្តកន្ត្រៃដួលសង្កត់លើ នៅកំពង់ធំ

ខេត្តកំពង់ធំ:  ឧបទ្ទវហេតុ២ក្នុងថ្ងៃតែមួយនៅខេត្តកំពង់ធំ ដោយទី១ដើម ក្រសាំងសង្កត់លើនៅស្រុកកំពង់ស្វាយ របួសធ្ងន់បុរសម្នាក់ និងទី២ គោយន្តកន្រ្តៃសង្កត់លើបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅស្រុកសន្ទុក ។

 

ករណីទី១ កើតឡើងនៅវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ខណៈមានភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំដើមក្រសាំងសង្កត់បុរសម្នាក់របួសធ្ងន់ ស្ថិតនៅចំណុចរោងតាវ៉ាត់ ភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ហើយត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកកំពង់ធំភ្លាមៗ ។ ជនរងគ្រោះឈ្មោះ ភន មឿន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ(របួសធ្ងន់) ខណៈជនរងគ្រោះកំពុងបើកគោយន្តកន្រ្តៃមកដល់ចំណុចក្រោមដើមក្រសាំងស្រាប់តែមានខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យរលំសង្កត់លើតែម្តង ។

 

ករណី២គោយន្តកន្រ្តៃធ្លាក់សង្កត់លើបុរសម្នាក់ស្លាប់មៅវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃដដែល ស្ថិតនៅភូមិសាស្រ្តអូរធំ ភូមិបឹង ឃុំបឹងល្វា ស្រុកសន្ទុក ។ ជនរងគ្រោះឈ្មោះ ឃុន វ៉ាន់ទីន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោសែនជ័យ ក្រុងភ្នំពេញ។ តាមការឲ្យដឹងពីអ្នកភូមិ បាននិយាយថា មុនពេលកើតហេតុជនរង គ្រោះកំពុងជួសជុលគោយន្តកន្រ្តៃរួចដូយឡើងលើ មិនដឹងរឿងអីស្រាប់តែភ្លាត់ ដូយធ្លាក់គោយន្តសង្កត់លើស្លាប់តែម្តង។

 

សពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានប្រគល់ជូនក្រុម

គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya