ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ម្ចាស់ហាងម៉ាស្សាវាយ បណ្តាលឲ្យរងរបួសបែកក្បាល នៅភ្នំពេញ

បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ម្ចាស់ហាងម៉ាស្សាវាយ បណ្តាលឲ្យរងរបួសបែកក្បាល នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង០៥នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៧៨ កែងផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោម៉ាស្សាបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

 

បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានម្ចាស់ហាងម៉ាស្សាវាយបណ្តាលឲ្យរងរបួសបែកក្បាល ខណៈនាំភ្ញៀវបរទេស២នាក់ប្តីប្រពន្ធចូលទៅម៉ាស្សា ក្នុងហាងម៉ាស្សាមួយកន្លែង ដែលមានយីហោ ម៉ាស្សាបុរាណខ្មែរ ហើយត្រូវនារីបម្រើការក្នុងហាងបន្លំលួចលុយភ្ញៀវ បង្កជាជម្លោះផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ ។

 

នៅមុនពេលកើតហេតុ គឺរូបគាត់ទាំង២នាក់ ប្តីប្រពន្ធបានចូលទៅម៉ាស្សានៅក្នុងហាង ដែលមានយីហោ ម៉ាស្សាខ្មែរបុរាណ ហើយត្រូវបាននារីបម្រើការក្នុងហាងបន្លំលួចលុយ ដល់ពេលអ្នករត់កង់បីចូលទៅសួរនាំរកខុសត្រូវ ក៏ត្រូវម្ចាស់ហាងយកខ្សែក្រវាត់មកវាយបណ្តាលឲ្យរងរបួសបែកក្បាល បង្កជាជម្លោះមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចចុះទៅសួរនាំផងដែរ ។

ភាគីខាងម៉ូតូកង់បីជាអ្នកបង្ករករឿង និងយកដែកបំពង់ទីបទៅរកវាយគាត់មុន ទើបគាត់ការពារខ្លួន ចំណែកខាងជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូកង់បី បានអះអាងថា ខ្លួនគ្រាន់តែចូលទៅសួរនាំរកខុសត្រូវថា ហេតុអីបានជានារីម៉ាស្សាបន្លំលួចលុយភ្ញៀវដូច្នេះ មិនបានទៅរករឿងវាយតប់នោះទេ ដោយគ្រាន់តែចង់ដឹងថា អ្នកណាជាអ្នកបន្លំលួចលុយភ្ញៀវ ដែលជាជនជាតិបរទេសយ៉ាងដូច្នេះ វាគួរឲ្យខ្មាស់គេណាស់ និងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ។

ក្រោយពេលកើតហេតុ ដោយមានការជួយសម្របសម្រួលពីសមត្ថកិច្ចទាំងជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សា បានសម្រួលគ្នាដោយមិនបានដាក់ពាក្យបណ្តឹងរៀងៗ ខ្លួនបញ្ចប់រឿងតែម្តង៕ 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya