ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន ២នាក់ ក្រោយពីសង្ស័យ កិបកេងលុយក្រុមហ៊ុនដែលខ្លួនធ្វើការជាង ២លានដុល្លារ នៅភ្នំពេញ

ចាប់ខ្លួន ២នាក់ ក្រោយពីសង្ស័យ កិបកេងលុយក្រុមហ៊ុនដែលខ្លួនធ្វើការជាង ២លានដុល្លារ នៅភ្នំពេញ

(ភ្នំពេញ)៖ បុគ្គលទាំងពីររូប ដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនទី១៖ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងទី២៖ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។

បុរស២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជាបន្ដបន្ទាប់ ក្រោយទទួលពាក្យបណ្ដឹងថា បានកិបកេងលុយក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ជាង ២លានដុល្លារសហរដ្ឋអាមេរិក។

ចាប់ខ្លួនបុរសទាំងពីររូបនេះ ត្រូវបានឡើងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន HSC Beverages Co.,Ltd ដោយក្រុមហ៊ុនបានសង្ស័យ និងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញ ប្រមាណជាង២លានដុល្លារ។

មុនឈានដល់ការដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បុគ្គលឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ ព្រមទាំងអ្នកផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធក៏បាន ធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដើម្បីធ្វើសវនកម្មផ្ទៃក្នុង ប៉ុន្ដែក្រោយធ្វើកិច្ចសន្យា បុគ្គលទាំងពីរនាក់នេះ បានព្យាយាមគេចវេសមិនព្រមចូលខ្លួននោះឡើយ។  ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំ នៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya