ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សំណុំរឿង​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ និង​ម្តាយបង្កើត ទៅ​ដល់ដៃ​ចៅក្រម​ ​

សំណុំរឿង​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ និង​ម្តាយបង្កើត ទៅ​ដល់ដៃ​ចៅក្រម​ ​

ភ្នំពេញ ៖ យោងតាម​មាត្រា​២៧២ និង​២៧៣ នៃ​ក្រមព្រហ្មទណ្ឌ ជន​ត្រូវ​ចោទ​ទាំងពីរ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ពី​៤​លាន​រៀល ដល់ ១០​លាន​រៀល  ប្រសិនបើ តុលាការ​រកឃើញថា បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​មែន​។​
​សំណុំរឿង​តារាចម្រៀង​ចាស់វស្សា​ល្បីឈ្មោះ ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក ណុប បា​យ៉ា​រិ​ទ្ធ និង ម្តាយបង្កើត បរិហាកេរ្តិ៍​មេធាវី​ម្នាក់​តាម Facebook ពេលនេះ​បាន​ធ្លាក់​ដល់ ដៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់ ពីបទ​គំរាម​ហែកកេរ្តិ៍​នោះ​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ បាន​ជួល​សំអាងការ​ផ្ទាល់ខ្លួន​មួយកន្លែង​ទៅ​ឲ្យ​លោក មេធាវី ចេង រស្មី​សេរី​វង្ស ក្នុងតម្លៃ​១៧០០​ដុល្លារ ដោយបាន​បង់ប្រាក់​កក់​ចំនួន​៥០០​ដុល្លារ​។ ក្នុងនោះ​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​សន្យាថា នឹង​ទៅ​ច្រៀង​នៅក្នុង​កម្មវិធី​មង្គលការ របស់​ឈ្មោះ ចេង រស្មី​សេរី​វង្ស តែ​ដល់​ថ្ងៃ​កំណត់ លោក ណុប បា​យ៉ា​រិ​ទ្ធ ពុំបាន​ទៅតាម​ការសន្យា​នោះទេ ។​

​ក្រោយមក ឈ្មោះ ចេង រស្មី​សេរី​វង្ស បាន​កាត់​ប្រាក់​ចំនួន​៥០០​ដុល្លារ ជា​ថ្លៃ​ដែល លោក ណុប បា​យ៉ា​រិ​ទ្ធ មិនបាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី ។ ផ្តើមចេញពី​ការ​កាត់ ប្រាក់​ជំពាក់​នេះ ធ្វើ​ឲ្យ​លោក ណុប បា​យ៉ា​រិ​ទ្ធ និង​ម្តាយបង្កើត​ឈ្មោះ សម សុ​កល​សុធាវី មានការ​ខឹងសម្បា​ជាខ្លាំង ទើប​ធ្វើការ​គំរាម​គំហែង និង បរិហារកេរ្តិ៍ តាម Facebook តែម្តង​។​

​លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ ធ្លាប់បាន​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ថា លោក​បាន​សរសេរ​សារ​មួយ​នៅក្នុង Facebook ដោយ​បញ្ជាក់​ពី​ជន​ម្នាក់ ដែល​បាន​ជួល​សំអាងការ​របស់ លោក ហើយ​មិន​ឲ្យ​ប្រាក់​តែ​លោក​មិនបាន​ប្រាប់ អត្តសញ្ញាណ​ជន​ម្នាក់​នោះឡើយ ។ លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ បន្ថែមថា ការបរិហារកេរ្តិ៍​ទាល់តែ បញ្ចេញ​ឈ្មោះ និង​រូបថត​អ្នកនោះ តែ​នៅក្នុង​សារ​ហ្វេ​ស​ប៊ុ​ក​របស់លោក​មិនបាន ដាក់ឈ្មោះ និង​រូបថត នរណាម្នាក់​ឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya