ភ្នំពេញ៖ យុវជន៤នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំទៅបុករថយន្តមួយគ្រឿង បានរងរបួសធ្ងន់ស្រាល ដែលម្ចាស់រថយន្តនោះចតចោលនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន ៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AH-5404 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ តាមទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងជោកជាំ យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូវទៅបុក រថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2U-4824 ដែលចតលើចិញ្ចើមផ្លូវ ខាងមុខផ្ទះ ក្រោយពេលកើតហេតុភាគីទាំងសងខាតបានធ្វើការសម្រប់សម្រួលគ្នា ដោយខាងម៉ូតូព្រមចេញថ្លៃខូចខាត ទៅឲ្យម្ចាស់រថយន្តក៏ព្រមបញ្ជាប់រឿង៕