ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » កម្មករបម្រើការងារសំណង់ម្នាក់ របួសបែកក្បាល ដោយសារតែឆ្កែ (បែកក្បាល ដោយសារម្ចាស់ ឆ្កែ) ដូចពាក្យចាស់ថា វាយឆ្កែមើលម្ចាស់ផង នៅបន្ទាយមានជ័យ

កម្មករបម្រើការងារសំណង់ម្នាក់ របួសបែកក្បាល ដោយសារតែឆ្កែ (បែកក្បាល ដោយសារម្ចាស់ ឆ្កែ) ដូចពាក្យចាស់ថា វាយឆ្កែមើលម្ចាស់ផង នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្មករបម្រើការងារសំណង់ម្នាក់ បានរបួសបែកក្បាលដោយសារតែឆ្កែ ។ ឆ្កែមួយក្បាលនេះបានដេញខាំគាត់ ទ្រាំមិនបានទាញដំបងដេញវាយគំរាមឆ្កែ តែត្រូវម្ចាស់ឆ្កែមិនបានវាយគំរាម​ឯណា គឺវាយកម្មករសំណង់រូបនេះ រហូតបែកក្បាល បង្កឲ្យភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបុរីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ។

កម្មករសំណង់ដែលរបួសក្បាល ឈ្មោះ សោម ពៅ ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ និងម្ចាស់ឆ្កែជាបុរសមិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៤០ឆ្នាំ មានទីលំនៅក្នុងបុរីធីធី នៅកន្លែងកើតហេតុតែម្តង ។

ទីបំផុតរឿងឆ្កែ តែមនុស្សរបួស ភាគីទាំង២បានបញ្ចប់រឿង ដោយម្ចាស់ឆ្កែសងសំណង ១០០ដុល្លារ ក្រោមការសម្របសម្រួលពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya