ភ្នំពេញ៖កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២១ មករា ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានព្រះសង្ឃចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នៅក្នុងករណីយកកាំបិតចុងស្រួចភ្ជង់ យកកុំព្យូទ័រ និងទូរស័ព្ទ ពីក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តអង្គតាម៉ិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យ ឈ្មោះ សាន ខាវអាយុ១៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាន់ សុខលាភ អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅកុដិលោក នៅកន្លែងកើតហេតុ និងមានទីកន្លែងកំណើត ភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ ដើម្បីសួរនាំ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕