ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » មនុស្ស៣នាក់ រងរបួស និងសត្វគោមួយក្បាលងាប់ រថយន្តធុនធំមួយគ្រឿង ដឹកគោ បែកកង់ខាងមុខ ក្រឡាប់ធ្លាក់ពីលើផ្លូវ នៅកំពង់ឆ្នំាង

មនុស្ស៣នាក់ រងរបួស និងសត្វគោមួយក្បាលងាប់ រថយន្តធុនធំមួយគ្រឿង ដឹកគោ បែកកង់ខាងមុខ ក្រឡាប់ធ្លាក់ពីលើផ្លូវ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំងៈ  នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៩៤ និង៩៥ ស្ថិតនៅក្នុង ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

រថយន្តធុនធំបង្កគ្រោះថ្នាក់ខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 3A. 71 6712 ជារបស់ក្រុមហ៊ុន

L M H បានដឹកគោចំនួន២៣ ក្បាល ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើ កង់មុខខាងឆ្វេងរបស់រថយន្ត បានផ្ទុះបែក បណ្តាលអោយ រថយន្តរេចង្កូតធ្លាក់ពីលើផ្លូវជាតិផ្នែកខាងឆ្វេងដៃក្រឡាប់បះជើងធ្លាក់ផ្លូវតែម្តង ។ បណ្ដាលឲ្យគោមួយក្បាលបានងាប់ និងមនុស្សដែលជិះនៅលើរថយន្តពីរ ទៅបីនាក់ បានរងរបួសស្រាល ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តហៅទៅសាកសួរធ្វើកំណត់ហេតុ និងអោយធ្វើការសំណងថ្លៃគោងាប់ទៅម្ចាស់គោវិញ និងត្រូវផ្លាស់ប្តូរកង់រថយន្តថ្មី ទើបអនុញ្ញាតអោយបន្តដំណើរទៅមុខទៀត ព្រោះថាតែកង់រថយន្តចាស់ប៉ោងខូចគុណភាពទើបផ្ទុះបែក បណ្តាលអោយកើតមានគ្រោះថ្នាក់បែបនេះ។

បុរសម្នាក់ជាម្ចាស់គោនៅកន្លែងកើតហេតុ បាននិយាយអោយដឹងថា គាត់បានជួលរថយន្តខាងលើនេះ ដឹកគោចំនួន២៣ក្បាល ពីព្រំដែនថៃក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ យកគោទាំងអស់នេះទៅខេត្តតាកែវ ដើម្បីយកទៅចិញ្ចឹមនៅ​ទីនោះ។ ប៉ុន្តែចៃដន្យមិនល្អ មកដល់កន្លែងកើតហេតុរថយន្តក៏បានផ្ទុះកង់មុខផ្នែកខាងឆ្វេង ហើយបានធ្លាក់ពីលើផ្លូវជាតិក្រឡាប់ប៉ះជើង បណ្តាលអោយគោ១ក្បាលរបស់គាត់ងាប់ និងសំណាងល្អដែរ ដែលពួកគាត់៣នាក់ គ្រាន់តែរបួសស្រាលបន្តិចបន្តួចតែប៉ុណ្ណោះ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya