ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាត ក្នុងបន្ទប់ទឹកពន្ធនាគារ នៅកណ្តាល

បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាត ក្នុងបន្ទប់ទឹកពន្ធនាគារ នៅកណ្តាល

កណ្ដាល: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩  នៅចំណុចក្នុងបន្ទប់ទឹក ពន្ធនាគារខេត្តកណ្តាល ការិ.បច្ចេកទេសនិងវិទ្យាសាស្ត្រការ ចុះពិនិត្យសាកសព ជនត្រូវចោទ ក្នុងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីអត្តឃាត(ចងក) ។

សាកសពឈ្មោះ ស្រ៊ីន ស្រៀន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ៖ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។

សពជនខាងលើមានអ្នកចូលរួមត្រួតពិនិត្យ ៖
-ការពិនិត្យសាកសពដោយមានការចូលរួមពីលោកគ្រូពេទ្យ មន្ទីរពេទ្យបង្អែកជ័យជម្នះ ។
-សពចងកនិងក្រមាក្រទ្បាការ៉ូពណ៌ក្រហម ស ចងជាប់នឹងបង្កាន់ដៃដែកស្នួរក្នុងបន្ទប់ទឹក។
-សាកសពមានស្នាមទ្រុឌជាំនៅលើបំពង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គល់ទេ ។
-ក្រោយពិនិត្យចប់សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya