ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ​  ||     ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||   

» ព័ត៌មានជាតិ » ឡានកុងតឺន័រមួយគ្រឿង ចាប់ហ្វ្រាំងមិនជាប់ បុកគូទឡាន​ហ៊ីយ៉ាន់ដាយ រងការខូចខាតខ្ទេចកាបិន ហើយមិនទាន់អស់ល្បឿនជ្រុលបុកម៉ូតូមួយគ្រឿង និងរឺម៉កកង់បីមួយគ្រឿងទៀតកិនជាប់ ​ នៅភ្នំពេញ

ឡានកុងតឺន័រមួយគ្រឿង ចាប់ហ្វ្រាំងមិនជាប់ បុកគូទឡាន​ហ៊ីយ៉ាន់ដាយ រងការខូចខាតខ្ទេចកាបិន ហើយមិនទាន់អស់ល្បឿនជ្រុលបុកម៉ូតូមួយគ្រឿង និងរឺម៉កកង់បីមួយគ្រឿងទៀតកិនជាប់ ​ នៅភ្នំពេញ

 

ភ្នំពេញ​ ៖  កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦​ ខែសីហា​ឆ្នាំ២០១៩​ នៅ ចំណុចមុខរោងចក្រស្បែកជើង​ តាមដងមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែន​ជ័យ​ ។

 

​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយាន់ដាយ​ ពណ៍ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ3E 8306 ធ្វើដំណើរតាមបណ្តោយមហាវិថីវិឈ្នះឈ្នះ​ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចមុខរោងចក្រក៏ចាប់ហ្វ្រាំង បន្ថយល្បឿងខណះកម្មករឆ្លងកាត់ភ្លាមនោះស្រាប់តែមានរថយន្ត​កុងតឺន័រសណ្តោងកន្ទុយគ្មានទូ​ ក្បាលពណ៍សពាក់ស្លាកលេខព្រះសីហនុ3A 6694 ធ្វើដំណើរមកពីក្រោយក្នុង​ល្បឿនលឿនចាប់ហ្វ្រាំងមិនជប់ក៏ជ្រុលបុកគូទពេញ ទំហឹងខ្ទេចកាបិនចំណែករថយន្តខាងមុខពុំមានរងការខូចខាតនោះទេ ហើយ រថយន្តបង្កបានទាញចង្កូតទៅខាងស្តាំបន្តទៅបុកម៉ូតូហុងដាមួយគ្រឿងនិង​រ៉ឺម៉កកង់បីមួយ គ្រឿងទៀ តដែលចតនៅចិញ្ចើមផ្លូវកិនជាប់សំណាងមិនរងរបួសដល់មនុស្ស។ តែធ្វើអោយកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

 

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងសម្រួលចរាចរណ៍បន្ទាប់មកភាគី​ខាងរថយន្តបង្កព្រមចេញថ្លៃជួសជុល ទៅលើរថយន្តរងគ្រោះនិងម៉ូតូរួមទាំងរឺម៉ក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ 

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya