ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » កាត់ទោស​ស្ត្រី​វៀតណាម​ម្នាក់​ក្នុង​សំណុំរឿង​ជួញដូ​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ឥណ្ឌា ចូលមក កម្ពុជា​

កាត់ទោស​ស្ត្រី​វៀតណាម​ម្នាក់​ក្នុង​សំណុំរឿង​ជួញដូ​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ឥណ្ឌា ចូលមក កម្ពុជា​

​ភ្នំពេញ ៖ លោក ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ មករា ម្សិលមិញ បាន​លើកយក​សំណុំរឿង​ស្ត្រី​វៀតណាម​ម្នាក់ ជាប់ចោទ​ពីបទ​រក្សាទុក​ដឹកជញ្ជូន ឬ ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ទម្ងន់​ជាង​១ គីឡូក្រាម មក​បើកសវនាការ​ជំនុំជម្រះ​។ ប៉ុន្តែ​សាលក្រម​នេះ នឹងត្រូវ​លើកយក​ទៅ​ប្រកាស​នៅ​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១​។​
​ស្ត្រី​ជាប់ចោទ​ឈ្មោះ ង្វៀង ធី​គីម​ញី អាយុ​៤៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ ខណៈដែល​ស្ត្រី​វៀតណាម​រូបនេះ បាន​យួរ​វ៉ា​លី​ដែលមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់ មាន​ទម្ងន់​សរុប ១៥៤០​ក្រាម ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌា ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya