ភ្នំពេញ ៖ កាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2U-3770 បើកបរដោយឈ្មោះ លឹម វឌ្ឍនៈ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២២B ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មុខហាងផ្ទះបាយទាន់សម័យ ក៏បានរេចង្កូតទៅបុករះរនាំងចែកទ្រូងផ្លូវបាក់អស់៩ផ្ទាំងតែម្តង៕