ពោធិ៍សាត់៖បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូលឿនដូចហោះលើកំណាត់ផ្លូលំធ្លាក់ចូលកន្លែងលូរំដោះទឹកបាក់ក.ស្លាប់មួយរំពេច ឯម៉ូតូហោះទៅមុខជិត10មែត្រធ្លាក់មកវិញខូចខាតខ្ទេចទាំងស្រូង។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង03និង30នាទីល្ងាចថ្ងៃទី21ខែមករា ឆ្នាំ2013ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ខណៈពេលដែលជនរងគ្រោះដឹកកូនទៅការដ្ឋានទី10 ហើយជួបជុំមិត្តភ័ក្តិផឹកស្រារួចជិះម៉ូតូត្រឡប់មកផ្ទះវិញ។
បើតាមលោក សន ឡុង នាយប៉ុស្តិ៍រដ្ឋបាលឈើតុំ បានអោយដឹងថា ជនរងគ្រោះថ្នាក់បើកម៉ូតូលឿនពេលស្រវឹងខ្លួនឯងរួចធ្លាក់ផ្លូវបត់ ក.ស្លាប់ នេះ ឈ្មោះ មន ពៅ អាយុ41ឆ្នាំភេទប្រុស រស់នៅភូមិឈើទេព ឃុំស្រុកខេត្តកើតហេតុខាងលើ។
ក្រោយពិនិត្យសាកសពសមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕