ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ដោះស្រាយ​គំនុំ​ចាស់​ដោយ​ប្រើ​អាវុធ​ដែក​វាយប្រហារ​លើ​គូសត្រូវ​បណ្តាល​ឲ្យ​របួសធ្ងន់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​

ដោះស្រាយ​គំនុំ​ចាស់​ដោយ​ប្រើ​អាវុធ​ដែក​វាយប្រហារ​លើ​គូសត្រូវ​បណ្តាល​ឲ្យ​របួសធ្ងន់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​

ប៉ោយប៉ែត​៖​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ​ដៃដល់​ម្នាក់ បន្ទាប់ពី​ជន​រូបនោះ ប្រើ​អាវុធ​ដែកឆាប ចាក់ទៅលើ​គូសត្រូវ​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស យ៉ាងដំណំ ព្រោះតែ​រឿង គំនុំ​ចាស់ ដោះស្រាយ​មិន​ចេញ​។​
​ជនដៃដល់​មានឈ្មោះ ម៉ម ផល្លី ភេទ​ប្រុស​អាយុ អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ សាមគ្គី​មានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា ២​និង​៣០​នាទី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤​។
​ជនរងគ្រោះ មានឈ្មោះ ម៉ៅ ប៊ុនធឿន ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ កើតហេតុ​ជាមួយ ជនសង្ស័យ​ខាងលើ រងរបួស​ដោយសារ ជនសង្ស័យ ចាក់​និង​ដែកឆាប ត្រូវ ផ្នែក​ខាង​ខ្នង បោះដៃផុត ត្រូវ អ្នកជិតខាង​ដឹក​ទៅ​មន្ទី​ពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។​
​លោក ហម ម៉ុ​ត​មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ ខាងលើ បាន​សារភាពថា រូបគេ​ពិតជា​បាន ធ្វើ​សកម្មភាព​ចាក់​ជនរងគ្រោះ និង​ដែកឆាប ពិតប្រាកដ​មែន ពីព្រោះ រូបគេ និង​ជនរងគ្រោះ មាន​គំនុំ​និង​គ្នា កាលពីពេល​កន្លងទៅ ។​
​ផ្អែកលើ​ចម្លើយសារភាព ជនសង្ស័យ ត្រូវបាន​ចោទប្រកាន់ ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ព្រមទាំង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ បន្ត​តាម​និតិ​វិធី​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya