ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សម រង្ស៊ី និង លោក កឹម សុខា ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​លោក ជា វិ​ជ្ញា នៅ​ព្រឹក​នេះ ខណៈដែល​ក្បែ​ន​ដង្ហែ​ពុំ​កា​រារាំង​ឡើយ​

លោក សម រង្ស៊ី និង លោក កឹម សុខា ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​លោក ជា វិ​ជ្ញា នៅ​ព្រឹក​នេះ ខណៈដែល​ក្បែ​ន​ដង្ហែ​ពុំ​កា​រារាំង​ឡើយ​

​ភ្នំពេញ ៖ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  នៅ​ព្រឹក​ថ្ងៃទី​២២ មករា ២០១៤​នេះ នឹង​ទៅ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​រំលឹក​ខួប​ឆ្នាំ​ទី​១០ នៃ​ការស្លាប់​របស់លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​បើ​គិត​មកដល់​ថ្ងៃ​ពុធ​នេះ​ទី​២២ មករា ២០១៤ មាន​រយៈពេល​១០​ឆ្នាំ​គត់ ដែល​ឃាតករ​និង​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​មេ​សហជីព​រូបនេះ ត្រូវបាន​គេ​ក្រុម​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​មួយចំនួន​ដឹងថា នៅ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​នៅឡើយ ។​
​គួរ​បញ្ជាក់ថា លោក ជា វិជ្ជា ដែល​គេ​ស្គាល់​ថា ជា​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​ខាង​ទាមទារ​សិទ្ឋិ​សេរីភាព​ឲ្យ​កម្មករ បាន​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២២ មករា ២០០៤ ខណៈ​លោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្ការ តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

​លោក ជា​មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​ដឹកនាំ​ក្បួន​ដង្ហែ​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ចេញពី​ទីស្នាក់ការ​សហជីព​កម្ម​ករ នៅ​ជិត​ទួលស្លែង ដើរទៅ​កាន់​ទី​តម្កល់​រូបសំណាក លោក​ជា​វិជ្ជា នៅ​សួនច្បារ​ខាងលិច​វិមានឯករាជ្យ នា​ម៉ោងជាង ៨ ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤​។ ក្បួន​ដង្ហែ ដែលមាន​រូបថត​លោក​ជា​វិជ្ជា និង​កម្រងផ្កា​នោះ មិនមាន​ការរារាំង​អ្វី​ទេ​។ តែ​មិន​​មាន​​វត្ត​មាន​​របស់​​លោក​​សម រង្ស៊ី ​និង​​លោក​​កឹម ​សុខា​ ក្នុង​​ពិធី​​ដង្ហែ​​នោះ​ទេ​។
​ក្បួន​ដង្ហែ ចេញពី​ការិយាល័យ​កណ្តាល​សហជីព​សេរី​កម្មករ ឆ្ពោះទៅ​រូបសំណាក​លោក​ជា វិជ្ជា គឺមាន​ការចូលរួម​ពី​លោក​រ៉ុង​ឈុន សហជីព​តំណាង​កម្មករ រួមទាំង​សកម្មជន​សិទ្ធិមនុស្ស ចូលរួម​សង្កេតការណ៍​។ អ្នកកាសែត​ជាតិ​អន្តរជាតិ ជាច្រើនរូប ចូលរួម​យក​ព័ត៌មាន​។​
​សូមបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បើតាម​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងមាន​មនុស្ស​ប្រមាណ​១៥០​នាក់​នឹង​ហែ​ក្បួន​ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​រំលឹក​ខួប​ឆ្នាំ ទី​១០ នៃ​ការស្លាប់​របស់លោក ជា វិជ្ជា នៅ​រូបសំណាក​លោក ជា វិជ្ជា ស្ថិតនៅ​ទីតាំង​ច្រមុះជ្រូក​ខាងត្បូង​វិមានឯករាជ្យ និង​ខាង​ជើងវត្ត​លង្ការ ក្បែរ​ទីតាំង​លោក ជា វិជ្ជា ដែល​ត្រូវគេ​បាញ់សម្លាប់ ទោះបីជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya