ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រថយន្ត​វី​ហ្គោ​បើក​លឿន ជ្រុល​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ស្រែ ក្រឡាប់​របួសធ្ងន់​2​នាក់​ ​

រថយន្ត​វី​ហ្គោ​បើក​លឿន ជ្រុល​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ស្រែ ក្រឡាប់​របួសធ្ងន់​2​នាក់​ ​

បន្ទាយមានជ័យ​៖ រថយន្ត​ម៉ា​កវី​ហ្គោ មួយគ្រឿង​បើក​លឿន​ហួសកំណត់ ជ្រុល​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​វាលស្រែ ក្រឡាប់ បណ្តាល​ឲ្យ​អ្នកជិះ​រងរបួស​2​នាក់ បញ្ជូនទៅ​សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​ខេត្ត​ភ្លាមៗ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​21​ខែមករា ឆ្នាំ​2014​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​6A ស្ថិតក្នុង​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ​យ័ ។​
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ មាន​រថយន្ត​ម៉ា​កវី​ហ្គោ ពណ៍​ស្ករ មួយគ្រឿង​បើក​ពី​ទិស​លិចទៅ​កើត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​6A​និង​មាន​អ្នកជិះ​ប្រមាណ​៤​នាក់​ក្នុង​រថយន្ត ជា​លក្ខ​ណះ​គ្រួសារ មាន​ល្បឿន​លឿន​ដូច​ហោះ លុះ​មកដល់​ចំណុច​កើត​ក៏​ស្រាប់តែ​រថយន្ត​នោះបាន​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ស្រែ ដោយ​មិនដឹង​មូលហេតុ និង​បណ្តាល​ឲ្យ​រថយន្ត​នោះ ក្រឡាប់ ចាក់ចោល​អីវ៉ាន់​រាយប៉ាយ​ពេញ ទឹក​ក្នុង​វាលស្រែ​នោះ​តែម្តង  ។​
ក្រោយពេល​កើតហេតុ​គេ​ឃើញ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រហាល បាន​ចុះមក​ត្រួតពិនិត្យ​ហើយ​បាន​ឲ្យ​ដឹងថា រថយន្ត​វី​ហ្គោ​ដែល​រងគ្រោះ នេះ បាន​បើក​ល្បឿន​ហួសកំណត់ ហើយ​តៃកុង មិនបាន​ប្រ​យ​ត្ន័ បណ្តាល​ឲ្យ​បោក​ធ្លាក់ចូល ក្នុង​ប្រឡាយទឹក​ស្រែ​តែម្តងទៅ​។
​ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី​2​នាក់ ជិះ​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់ និង​បញ្ជូន​ភ្លាមៗ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​ផងដែរ ។​ចំពោះ​អ្នកបើកបរ និង​អ្នករងរបួស​ទាំងអស់​នោះ គេ​ពុំទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya