ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​យោធា​ច្រករបៀង​ទំនប់​ដាច់​ខឹង​អ្នកកាសែត​ថតរូប​ យក​អាវុធ​មក​គំរាម​ចាប់ដក​កាំ​មេ​រ៉ា ​

មន្ត្រី​យោធា​ច្រករបៀង​ទំនប់​ដាច់​ខឹង​អ្នកកាសែត​ថតរូប​ យក​អាវុធ​មក​គំរាម​ចាប់ដក​កាំ​មេ​រ៉ា ​

ប៉ោយប៉ែត​៖ មន្ត្រី​យោធា​ប្រចាំ​នៅ​ច្រករបៀង​ទំនប់​ដាច់ ស្ថិតក្នុង​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​យក​កាំភ្លើង​វែង​ម៉ាក​AK 47 មួយ​ដើម មក​គំរាម​ដល់​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​០៤ នាក់ ដែល​បាន​ចូលក្នុង​បរិវេណ ច្រក​ខុសច្បាប់​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ហើយ​បាន​ថតរូប បទល្មើស ក៏ត្រូវ​ក្រុមមន្ត្រី​យោធា ដែល​ប្រចាំការ​នៅ​ទីនោះ មិន​សប្បាយចិត្ត ខឹងសម្បា​យ៉ាងខ្លាំង ដោយ​ប្រើពាក្យ សម្តី មិន​សមរម្យ ព្រមទាំង​ដកយក​កាំ​ម៉ា​រ៉ា ថតរូប​ទៀតផង​។​
​លោក​សេង លី អាយុ​៦៣​ឆ្នាំ ជា​ភ្នាក់ងារ (​កាសែត​កម្ពុជា​រាល់ថ្ងៃ​) ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​វេ​ល​ម៉ោង​4​និង​30​នាទី​រសៀល​ថ្ងៃទី​20​ខែមករា ឆ្នាំ​2014​រូបលោក និង​មិត្ត​រួម​អាជីព  ចំនួន​4​នាក់ បាន​ជិះ​រថយន្ត​មួយគ្រឿង ចុះទៅ​យក​ព​ត័​មាន​តាម ក្រវ៉ាត់​ព្រំដែន​ប៉ែក​ខាងជើង ក្រុង​ប៉ោយប៉ែត ហើយ​បាន​ចូល ទៅ​ច្រក​ខុសច្បាប់ ទំនប់​ដាច់ បន្ទាប់មក​បាន​ថតរូប​ភាព ក្រុម​ពលករ​ចំណាកស្រុក​ខុសច្បាប់ មួយចំនួន​ដែល​បម្រុង​លួច​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ទឹកដី​ថៃ ដោយ​ខុសច្បាប់ ។​
ខ​ណះ​កំពុង​ថតរូប ស្រាប់​តែមាន​មន្ត្រី​យោធា​ម្នាក់ ដែល​ប្រចាំការ​នៅ​ច្រក​នោះ បានឃើញ ហើយក៍​បាន​ដើរមក​សំដៅ​ក្នុង​គោលបំណង ដកយក​កាំ​មេ​រ៉ា តែ​ត្រូវបាន​អ្នកកាសែត ឆ្លើយតប​ទៅវិញ​ថា​គ្រាន់តែ​ថតរូប​ប៉ុណ្ណោះ មិនមាន​អ្វី​ខុសច្បាប់​ទេ សំរាប់​អ្នកកាសែត ដោយ​គ្រាន់តែ​ថតរូប​សកម្មភាព​បទល្មើស​នៅ ទីសាធារណៈ​ប៉ុណ្ណោះ ។
​បន្ទាប់មក​មន្ត្រី​យោធា​រូបនោះ បាន​ទូរ​សព្ទ័​ប្រាប់​មេ​របស់គេ​ម្នាក់ទៀត​ឈ្មោះ​ប៉ុន ប៉ុច ពាក់​ស័ក្តិ​១​ជា​មន្ត្រី​យោធា​កង​ល្បាត​វរ​ការពារ​ព្រំដែន​គោក​លេខ​515 នៃ​កង​យោធភូមិភាគ​ទី​5  មា​តួនាទី​ជា​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រករបៀង​ទំនប់​ដាច់ នោះ បាន​ជិះ​រថយន្ត​ដល់ ក្នុង​អាកា​រៈ​ស្រវឹងស្រា ជោគជាំ បាន​ប្រើ​កាយវិការ​មិន​គប្បី និង​ប្រើ​ពាក្យសម្តី​អសុរ​ស បញ្ចា​ឲ្យ​កូនចៅ​ស្ពាយ​កាំភ្លើង​ច្រ​ង៉េ​ង​ច្រ​ង៉ាង មក​គំរាម​ដល់​ក្រុម​អ្នក​សា​រព​ត័​មាន ថែមទាំង ដកយក​កាំ​មេ​រ៉ា ថតរូប យកទៅ​លុប​រូបភាព​ចោល តាមតែ​អំពើ​ចិត្ត ។​
​ក្រោយពី​កើតហេតុ ក្រុម​អ្នក​សារ​ព​ត័​មានបាន​ទូរ​សព្ទ័​អន្តរាគមន៍​ទៅ​លោក​វរ​សេនី​ទោ​កែវ ណារិន អតីត​មេ​ច្រក​ទំនប់​ដាច់ និង​អន្តរាគមន៍​រហូត​មេបញ្ជាការ​យោធភូមិភាគ​ទី​5 ទើប​មេ​កើយ របស់គេ​បាន​បញ្ជា មកដល់​លោក​ប៉ុន ប៉ុច ជា​មេ​ច្រក​ទំនប់​ដាច់ រយះពេល​ប្រមាណ​1​ម៉ោង​ក្រោយ​ទើប​គេ ប្រគល់​កាំ​មេ​រ៉ា​ថតរូប  ឲ្យ​ក្រុម​អ្នក​សា​រព​ត័​មាន​នោះ​វិញ​។​
​សូមបញ្ជាក់ថា ក្រុម​នៅ​ច្រករបៀង​ទំនប់​ដាច់ របស់​មន្ត្រី​យោធា ខាងលើនេះ​ពោ​ពេញ ទៅដោយ​បទល្មើស​ជាច្រើន មានដូចជា ទំនិញ​សព្វសារពើ​និង​ហ្គាស​គេច​ព​ន្ឋ ត្រូវបាន​ឈ្មួញ​លួច នាំចូល​មកពី​ប្រទេស​ថៃ ហើយ​និង​មាន​ក្រុម​ពលករ​ចំណាកស្រុក នាំគ្នា​សម្រុក​ទៅរក​ការងារ​ធ្វើការ នៅក្នុង​ប្រទេស​ថៃ តាមរយះ​មេខ្យល់​ដោយ​ខុសច្បាប់​ផងដែរ ៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya