មណ្ឌលគិរី ៖ សមត្ថកិច្ចបានឲ្យដឹងថា ការដាក់តាំងលក់ម៉ូតូអត់ពន្ធជាច្រើនគ្រឿង តាមហាងជាច្រើនកន្លែងកន្លងមកនោះ មានដូចជា ហាងលក់ម៉ូតូ អង្គរជុំ , ហាងជាងឡេង និងហាង ជាង ផេង ដែលនាំចូលម៉ូតូអត់ពន្ធដាក់តាំងលក់ច្រើនជាងគេក្នុងខេត្តមណ្ឌលគិរី ។
កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យនិងចាប់ឃាត់បានម៉ូតូអត់ពន្ធដែលដាក់លក់ជាច្រើនកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕