ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅប៉ុស្ដិ៍ទួលស្វាយព្រៃទី២ ខណៈដែលជនសង្ស័យចូលខ្លួនទៅបំភ្លឺដល់សមត្ថកិច្ច ។
យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ដ្រី ជាម្ដាយក្មេងស្រីរងគ្រោះប្ដឹងចោទប្រកាន់ថា បានល្បួងកូនស្រីរបស់គាត់ជាអនីតិជនយកទៅរំលោភនៅផ្ទះសំណាក់ ។ ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រស់ សំណាង អាយុ១៧ឆ្នាំ មានស្រុកកំណើតស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ ចំណែកក្មេងស្រីមានឈ្មោះ ស.ព អាយុ១៣ឆ្នាំ ។
តាមសម្ដីជនសង្ស័យបានបំភ្លឺជូនសមត្ថកិច្ចថា រូបគេនិងក្មេងស្រីបានស្គាល់គ្នារយៈពេលជាង កន្លះខែមកហើយៗនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ រូបគេនិងក្មេងស្រីបានឌុបគ្នាដើរលេងកោះពេជ្រ រហូតដល់ម៉ោង២៣និង៣០នាទីយប់ ពួកគេទាំង២នាក់បានចូលដេកនៅផ្ទះសំណាក់មានជ័យ ឋិតតេនៅផ្លូវលេខ២៩៦ ផ្ទះលេខ១៧សេ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ គឺពួកគេបានយល់ព្រមទាំងសងខាង ។ ជនសង្ស័យបន្ដថា នៅព្រឹកថ្ងៃទី២១ ខែមករានេះ រូបគេមិនបានដឹងថាម្ដាយក្មេងស្រីប្ដឹងរូបខ្លួននោះទេ ដោយម្ដាយក្មេងស្រីបានទូរស័ព្ទហៅរូបគេឱ្យសម្របសម្រួលដោះស្រាយ គ្នានៅផ្ទះក្មេងស្រីក្នុងសង្កាត់ស្ទឹងមានជ័យ ប៉ុន្ដែពេលមកដល់ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ៕