ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​នឹង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី សរុប ១១ នាក់ មកវិញ ពី​បន្ទាប់ពី​ធ្វើ​កំណត់ហេតុ និង​អប់រំ​ណែនាំ​រួចហើយ​

ប៉ូលិស​នឹង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី សរុប ១១ នាក់ មកវិញ ពី​បន្ទាប់ពី​ធ្វើ​កំណត់ហេតុ និង​អប់រំ​ណែនាំ​រួចហើយ​

​ភ្នំពេញ​: លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ និង​អប់រំ​ណែនាំ​រួចហើយ នឹង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី សរុប ១១ នាក់ មកវិញហើយ​។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុងពេល​ប្រមូលផ្តុំ​ជួបជុំ​ដាក់​ញត្តិ នៅ​ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង និង​ស្ថានទូត​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ នេះ​។​

​លោក ឡុង ឌី​ម៉​ង់ បាន​លើកឡើងថា អាជ្ញាធរ​សមត្ថកិច្ច ឃាត់ខ្លួន​អ្នក​ទាំង ១១ នាក់​នោះ ដោយសារតែ​ពួកគេ ដឹកនាំ​ការជួបជុំ​ធ្វើបាតុកម្ម​ខុសច្បាប់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។​

ក្រុម​សកម្មជន​ដីធ្លី នៅ​បឹងកក់ បុរី​កីឡា និង​សហគមន៍​ថ្មគោល រួមទាំង​សកម្មជន​សិទ្ធិមនុស្ស ប្រមាណ ៥០ នាក់ បាន​ជួបជុំ នៅ​ម៉ោងជាង ៨ ថ្ងៃ​អង្គារ ទី​២១ មករា ដើម្បី​ដាក់​ញត្តិ នៅ​ស្ថានទូត​អាមេរិក​។ ប៉ុន្តែ​ការជួបជុំ​ដាក់​ញត្តិ ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​មហាអំណាច ដើម្បី​អន្តរាគមន៍ ដោះលែង​លោក វ៉ន ពៅ លោក​ចាន់ ពុទ្ធិ​ស័ក្តិ សកម្មជន​ដីធ្លី​នៅ​បឹងកក់ និង​បាតុករ ២១ នាក់ ផ្សេងទៀត ត្រូវបាន​រារាំង​ដោយ​ក្រុម​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល និង​កងកម្លាំង​រក្សា​សន្តិសុខ​របស់​ខណ្ឌដូនពេញ​។​

​ពាក់ព័ន្ធ​ការចាប់​ឃាត់ខ្លួន​អ្នកដឹកនាំ​ការជួបជុំ ត្រូវបាន​ធ្វើឡើង ៣ ដង​។ លើកដំបូង ចាប់​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​ដ៏​លេចធ្លោ នៅ​បឹងកក់​។ លើក​ទី​២ ចាប់​មនុស្ស ៣ នាក់​ទៀត ដែលមាន​លោក រ៉ុង ឈុន និង​កញ្ញា ឡុង គឹម​ហ៊ាង រួមទាំង​សកម្មជន​ម្នាក់ទៀត​។ លើក​ទី​៣ កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ដែល​ប្រដាប់​ដោយ​ដំបង និង​មួកសុវត្ថិភាព បាន​ស្ទាក់ផ្លូវ​ក្រុម​សកម្មជន​ដីធ្លី នៅ​ពេទ្យ​កាល់​ម៉ែត្រ ហើយ​ចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី ៧ នាក់​ផ្សេងទៀត ដែលមាន​ទាំង​អ្នកស្រី យ៉ោ​ម​បុប្ផា​ផង​។​

​ស្រី្ត​ក្រុម​អ្នកភូមិ ដែល​នៅសល់តែ​ប្រមាណ ១០ នាក់ បាន​បន្តដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង និង​ស្ថានទូត​អង់គ្លេស ដោយ​គ្មាន​ការរារាំង​ទៀតឡើយ​។​

​ក្រុម​សកម្មជន​សិទ្ធិមនុស្ស លោក រ៉ុង ឈុន និង​សកម្មជន​ដីធ្លី​សរុប​ទាំងអស់ ១១ នាក់​នោះ ត្រូវបាន​ដឹក​តាម​ឡាន​ឃ្លុប របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យកទៅ​ឃុំឃាំង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ រហូតដល់​ម៉ោង ១២ រសៀល​នេះ អ្នក​ទាំងនោះ មិនទាន់​ត្រូវបាន​ដោះលែង​មកវិញ​ទេ​។​

​ចំពោះ ការចាប់​ឃាត់ខ្លួន​នេះ ត្រូវបាន​សកម្មជន​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក ឆេង សុ​ភ័ស្ស ដែល​បាន​តាមដាន​ការជួបជុំ ដាក់​ញត្តិ​នៅ​ព្រឹក​មិញ បាន​អះអាងថា ទង្វើ​របស់​អាជ្ញាធរ ដែល​រារាំង និង​ឃាត់ខ្លួន​ផង​នោះ ជាការ​រំលោភ​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​ដោយ​គ្រាន់តែ​ពលរដ្ឋ​ជួបជុំ បញ្ចេញមតិ ដោយ​សន្តិវិធី និង​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ដោះលែង​មនុស្ស មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​អ្វី​ទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya