ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនរងគ្រោះ​អំពាវនាវ​ ដល់​អាជ្ញាធរខេត្ត​ឲ្យេ​ជួយ​រក​យុត្តិធម៌

ជនរងគ្រោះ​អំពាវនាវ​ ដល់​អាជ្ញាធរខេត្ត​ឲ្យេ​ជួយ​រក​យុត្តិធម៌

​ស្ទឹងត្រែង​៖ ជនរងគ្រោះ​ឈ្មោះ ឆាយ ប៊ុន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ​នៅ​ភូមិ ឃុំ​ថា​ឡា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​បាន​ទទូច​ហៅ​អាជ្ញាធរ ឲ្យ​ជួយ​រក​យុ​ត្តិ​ជូន​ដល់​អ្នករងគ្រោះ ចំនួន​៥​នាក់​ត្រូវ​ប៉េ​អ៊ឹម ចាប់ធ្វើ​ទារុណកម្ម ដែល​ម្នាក់​គឺ​រូបគាត់ ត្រូវ​ប៉េ​អ៊ឹម​ជេរប្រមាថ​អាយុជីវិត​និង​វាយដំ​យ៉ាង​ចាស់ដៃ​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ នាំ ចូល​មន្ទី​ពេទ្យ​ឲ្យ​ជួយសង្គ្រោះ​ជាបន្ទាន់​និង​ឲ្យ​កូនស្រី​ម្នាក់​មកជួយ​មើលថែ​ហើយ​៣​នាក់​ទៀត​កំពុង​ជាប់ឃុំ​នៅ​កន្លែង​ឃុំឃាំង ក្នុង​ទីបញ្ជាការ​ប៉េ​អ៊ឹម​នៅឡើយ មិនទាន់​ដឹងថា មាន​ស្ថាប័ន​ណា​ចេញមុខ ជួយ​ដោះស្រាយ​នោះទេ បើ​ប៉េ​អ៊ឹម​អនុវត្ត​ច្បាប់​ព្រៃ​បែបនេះ​។​
ករណី​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​១៨  ខែមករា  ឆ្នាំ​២០១៤​ម្សិល​ម៉ិ​ញ​នេះ​ឯកឧត្តម ម៉ៅ ធនិន អភិបាលរង ខេត្ត​ក្រោម​បទបញ្ជារ​ពី​ឯកឧត្តម​កុល​សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​និង​ជា​គណៈ​មេបញ្ជាការ​ឯកភាព​ខេត្ត​បាន​ចុះទៅ​សួរសុខទុក្ខ​ដល់​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដែល​ប៉េ​អ៊ឹម​វាយ​ធ្វើបាប​ហើយ​នាំមក​ឲ្យ​ពេទ្យ​ជួយសង្គ្រោះ​។
លោកស្រី ប៊ុន​សុភាព អាយុ​៣១​ឆ្នាំ​បាន និយាយ​អះអាងថាៈ​នេះ​ជា​រឿង​ប៉េ​អ៊ឹម បង្ក​ភាពឈឺចាប់​មកលើ​ជនរងគ្រោះ​យ៉ាង​ព្រៃ​ផ្ស​យ័​ដោយ​ចាប់​មនុស្ស​ដាក់​ឃុំឃាំង​ហើយ បញ្ជា​ឲ្យ​ដោះ​ខោអាវ​និង​ចាប់បង្ខំ​ឲ្យ​ផ្តិត​មេដាយ​ឲ្យ​ទៅលើ​កំណត់​ហេតុដែល​មេ​បញ្ជារ​ការ​អាវុធហត្ថ​បានរៀបចំ​ឡើង​ពី​ព្រោះតែ​រឿងរ៉ាវ​ពួកគាត់​ទៅយក​ក្របី​ដោយមាន​ដីកា​របស់​តុលាការ​ដែល​នៅ​សេសសល់​យក​មិនទាន់​អស់​ក្នុង​គ្រា​ដែល​ប៉េ​អ៊ឹម ចាប់​ក្របី​កាលពី​ថ្ងៃទី​២៧.២៨​តុលា​ឆ្នាំ​២០១៣​កន្លងមក​។
ឯកឧត្តម​ម៉ៅ​ធនិន​អភិបាលរង​ខេត្តស្ទឹងត្រែង​ចុះ​ទៅដល់​មន្ទីរពេទ្យបង្អែក​បាន​ជួយឧបត្ថម្ភ​ថវិកា​ដល់​ជនរងគ្រោះ​និង​ដាក់បទបញ្ជារ​ឲ្យ​ប៉ូលីស​ព្រហ្មទណ្ឌ​ខេត្ត​ធ្វើ​កោសល្យ​វិ​ច្ច​យ័​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​អ្នក​ផ្សេងទៀត​ទៅតាម​ផ្លូវ​ច្បាប់​។​
ឯកឧត្តម​អភិបាលរង​បាន​សំដែង​នូវ​ភាព​ក្តុកក្តួល​-​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា​ក្នុងនាម​គណៈ​អភិបាលខេត្ត ឯកឧត្តម​មិនអាច​ឈរ​មើល​សកម្មភាព ប៉េ​អ៊ឹម​ធ្វើអំពើ​ព្រៃផ្សៃ​ទៅលើ​ប្រជាពលរដ្ឋ​ដូច្នេះ​ទេ បើ​អនុវត្ត​ច្បាប់​ក៏ត្រូវ​តែមាន​ចិត្ត​មនុស្សធម៌ ស្គាល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្លះ​ដែរ​ទើប​ហៅថា​មនុស្ស​ចិត្ត​មនុស្ស​បើ​ធ្វើបែបនេះ​គឺ​មនុស្ស​ចិត្ត​តិរច្ឆាន​ហើយ​។​
ឯកឧត្តម​អភិបាលរង​ខេត្ត​ក៏បាន​ឲ្យ​ជំរុញ​ឲ្យ​ក្រុមគ្រូពេទ្យ​យកចិត្តទុកដាក់​ព្យាបាល​ឲ្យ​អស់ពី   លទ្ធភាព​ជួន​ជនរងគ្រោះ ប្រសិនបើ​មាន​ហេតុ​ការ​ណ៏​ណាមួយ​កើតឡើង ចំពោះ​ជនរងគ្រោះ​នៅ  ក្នុង​មន្ទីរពេទ្យ​ត្រូវ​ទូរស័ព្ទ​ទៅ​លោក​ភ្លាម​។​
​លោក​ហូរ​សំអុល​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ស្ទឹងត្រែង​បាន​រិះគន់ថា ទង្វើរ​របស់​មេ​ប៉េអឹម​បានធ្វើ​ទៅលើ​ជនរងគ្រោះ​នោះ  គឺ​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​
សូមបញ្ជាក់ថា​៖​ក្រុម ជនរងគ្រោះ​ទាំងអស់​៥​នាក់ មាន​ទីលំនៅ​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា ឡា​បរិ​វ៉ា​ត់  ស្រុក​ថា​ឡា​បរិ​វ៉ា​ត់  ខេត្តស្ទឹងត្រែង ទី​១​ឈ្មោះ ឆាយ  ប៊ុន ភេទ  ប្រុស អាយុ ៥៩​ឆ្នាំ  ដែល មេ​ប៉េអឹម​វាយ​ឲ្យ​របួសធ្ងន់​ទី​២​ប៊ុន​សុភាព​ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ត្រូវជា​កូន ឲ្យ​មក​មើលថែ​ឪពុក​របួស នៅ មន្ទីរពេទ្យ ។​និង​បីនាក់​ទៀត​មានឈ្មោះ ប៊ុន  ចាន់ធូ  ភេទ​ស្រី  អាយុ​២១​ឆ្នាំ   និង​ពី​នាក់​ទៀត​ជា​តៃកុង​រថយន្ត  ពុំ​ស្គាល់ឈ្មោះ ហើយ​អ្នក​ទាំងបី កំពុង​នៅក្នុង​ទ្រុង​ដែក​របស់​ប៉េអឹម ។​
ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង​សព្វថ្ងៃ​កំពុងតែ​មានការ ព្រួយបារម្ភ​ទៅលើ​ស្ថាប័ន​ប្រដាប់​អា  វុ​ធ​ហត្ថ​មួយ​នេះ បើសិន​រាល់​ការដោះស្រាយ​នូវ ប ញ្ហា​អ្វីមួយ ដោយ​ប្រើ​ទៅលើ​តែ​វិធី​ច្បាប់​ព្រៃ​របៀបនេះ មិនដឹង​ជាមាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ស្ទឹងត្រែង ប៉ុន្មាន​នាក់​ក្រោយៗ​ទៀត​នោះទេ ដែល​រង​នូវ ភាព អយុត្តិធម៌​។៕
​ដោយៈ​ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya