ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ត​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គ​រដឹក​ដំឡូង​មី ក្រឡាប់​ផ្ងា​ពោះ​របួស​៣​នាក់​

រថយន្ត​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គ​រដឹក​ដំឡូង​មី ក្រឡាប់​ផ្ងា​ពោះ​របួស​៣​នាក់​

ខេត្តកំពង់ធំ ៖ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១០.១៥​នាទី​ព្រឹក ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៤ នៅ​ចំនុច​ភូមិ​សាន​គរ ខ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលមកពី រថយន្ត​របស់ ក្រុមហ៊ុនស្រា​បៀរ​អង្គរ ដឹក​ដំឡូង​មី បាន​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ និង​ជះ​ដំឡូង​មី ពាស់ពេញ ផ្លូវ ព្រមទាំង​បណ្តាល​ឲ្យ​មាន មនុស្ស​គ្រោះថ្នាក់​ធ្ងន់​ម្នាក់ និង​ស្រា​លពី​នាក់ ។​
​យោងតាម​ប្រភព​ពត៌មាន ពី​សមត្ថកិច្ច នៃ​អធិការ​ស្រុក​កំពង់ស្វាយ ដែល​បានធ្វើ​កំណត់ហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​រថយន្ត​ម៉ាក ហ្វុ​យ​សូ ពណ៌ ក្រហម ប្រវែង​១២​ម៉ែត្រ ពាក់​ស្លាក​លេខ  ភ្នំពេញ 3B-9776 ដែលជា​កម្ម​សិទ្ធ​របស់ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ដឹក​ដំឡូង​ចេញពី ខេត្តសៀមរាប ឆ្លងកាត់​ខេត្ត កំពង់ធំ លុះ​មកដល់​ចំនុច​ហើ​ត​ហេតុ តៃកុង​ឡាន​បាន​ងក ងងុយដេក ជ្រុល​ចង្កូត ហើយ​ព្យាយាម​កាច់​មក វិញ​តែ​ត្រូវ​ទ្រុង​ឡាន បោក​បណ្តាល​ឲ្យ កាឡេ ឡាន​ដាច់​ហើយ​ក្រឡាប់​ផ្ងា​ជើង ដោយសារ​ធ្លាក់​ដម​ឡូង​ពេញ  ខណៈពេលដែល​កើតហេតុ តៃកុង​ឡាន បាន​គៀប​ជាប់ នៅក្នុង​រថយន្ត តែ​ត្រូវបាន​សមត្ថកិច្ច ជួយ​ធ្វើ​អន្តរា គម​ន៍​យក​ចេញពី កា​បី​ន​ឡាន ជនរងគ្រោះ​ត្រូវបាន​ដឹកយក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្តកំពង់ធំ ។​
​តាម​ការរិះគន់​របស់​មហាជន បាន​ឲ្យ​ដឹងថា តៃកុង​ឡាន​ដឹកទំនិញ ដែល​បានធ្វើ​ចរាចរ នៅតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ៦ ត្រូវបាន​ប្រើប្រាស់​ល្បឿ​ង​លឿន ហួស​ច្បាប់​កំណត់ សូម្បីតែ​នៅ​ទូ​ប្រជុំជន ក៏​តៃកុង​ឡាន​ទាំង នេះ​មិនសូវ​ជា​គោរព សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​សូម​ឲ្យ​សមត្ថកិច្ច ជួយ​ធ្វើការ​ណៃ​នាំ និង​មាន​ចំណាត់ការ  អោយ​ក្នុងការ​ឲ្យ​មាន​ការគោរព ច្បាប់​ចរាចរ ។​
​ម្យ៉ាងទៀត​រថយន្ត ជា​កម្មសិទ្ធិ​របស់ ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ តែ​បែរជា​នាំយក រថយន្ត​ដែលជា​កម្មសិទ្ធិ របស់​ក្រុមហ៊ុន​មក​ស៊ីឈ្នួល​ដឹក​ដំឡូង​មី ត្រូវបាន​គេ​សណ្ឋាន​ថា ប្រហែលជា តៃកុង​ឡាន ខ្វះ​ធនធាន​ឬ ផ្នែក ហិរញ្ញ​វត្ថ ទើបបានជា ខំប្រឹង​ឆ្លៀតឱកាស​រកស៊ី​ក្រៅ ៕
​    ​    ​ដោយ  ប៊ុន  រដ្ឋា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya